Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលចាប់ខ្លួនក្មេងទំនើង២នាក់ ក្នុងករណីគ្រាន់តែស៊ី​ភ្លេម៉ូ​តូដាក់ កាប់មនុស្សរបួ​ស៣​នាក់

spot_img

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកមង្គ​ល​បូរី បានចាប់ឃាត់ខ្លួនជ​ន​សង្ស័យ​ចំនួន ២នាក់ បញ្ជូនមកកាន់ស្នងកា​រ​ដ្ឋានន​គរបា​លខេត្តប​ន្ទាយ​មានជ័យ ពីបទប្រើអំពើហឹង្សា​ ​យកកាំបិ​តកាប់ទៅលើគូទំនាស់របស់ខ្លួ​ន​ បណ្តាលឲ្យរបួសចំនួន ៣​នាក់ ។ នៅថ្ងៃទី២៥កញ្ញានេះ ជនដៃដល់ទាំ​ង​២នា​ក់ ត្រូវបានរៀបចំសំណុំ​រឿ​ងប​ញ្ជូនទៅ​សាលាដំ​បូង​​ខេត្ត ដើម្បីចា​ត់​ការតា​ម​នី​តិវិធី​ច្បាប់។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គល​បូ​រី បានឲ្យដឹងថា ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥០នាទី​យប់ នៅលើផ្លូវភូមិស្តីក្រោ​ម​ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័​យ មានក​រណីក្មេ​ងទំនើងជិះម៉ូតូដេញកាប់ម៉ូ​តូ​១គ្រឿង​ផ្សេ​ងទៀត បណ្តាលមានអ្នករងរបួ​ស​ចំនួន​៣នាក់ ។ ក្រោយពីកើតហេតុជនដៃដ​ល់​ចំនួន​២នាក់ ត្រូវបាននគរបាលជំនាញ​អ​ធិការ​ដ្ឋាន​នគ​របា​លស្រុក និងកម្លាំងនគរបា​ល​ប៉ុស្តិ៍​រដ្ឋបាលឃុំគយមែង ចាប់​ខ្លួន​បាន ។

ក្រុមជនដៃដល់មានឈ្មោះ​ ​កាត ម៉ុនថៃ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី និងឈ្មោះ ថន លាប ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិតានង ឃុំគយម៉ែង ។ ពួកគេទាំង ២នាក់បានជិះម៉ូ​តូ១គ្រឿ​ង​ តាមពីក្រោយហើយបា​ន​យកកាំ​បិតកា​ប់ទៅ​លើ ក្រុមជនរងគ្រោះ​ ​៣នាក់ ដែលកំពុងជិះម៉ូតូ​ប​ណ្តាលឲ្យ​រង​រ​បួស មាន ១/-ឈ្មោះ ស៊ី ណារ៉ុង ភេទប្រុស អាយុ​ ១៨ឆ្នាំ នៅភូមិប្រឡាយលួង​ក្រោ​ម​ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័​យ របួ​សខ្នង​មួយ​កន្លែង , ២/-ឈ្មោះ ឃួន តូច ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប្រឡាយលួងក្រោ​ម​ របួសកែងដៃឆ្វេង​មួ​យកន្លែ​ង ,៣/-ឈ្មោះ ឆែម​ វាស​នា ភេទប្រុស អាយុ២១ឆ្នាំ ភូមិប្រលាយលួងក្រោម ​រ​បួសលើ​ចង្កេះ​ក្រោយផ្នែកខាងឆ្វេ​ង​។ ចំពោះ​មូលហេ​តុដែ​លបង្ក​ឲ្យកើត​មានអំ​ពើហិ​ង្សានេះ បណ្តាលមកពីពួកក្រុម​ជ​នរង​គ្រោះ​ជិះម៉ូ​តូស៊ីភ្លេ​ដាក់​ ។ បច្ចុប្បន្នជនដៃដល់ទាំ​ង​២នា​ក់ ត្រូវបានរៀបចំសំណុំ​រឿ​ងប​ញ្ជូនទៅ​សាលាដំ​បូង​ខេត្ត ដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់។ ចំណែកជនរងគ្រោះទាំ​ង​៣ នា​ក់កំពុងសម្រាកព្យាបាលនៅ​ម​ន្ទីរពេទ្យ៕ដោយ៖កូឡាប

spot_img
×