Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងមូលហេតុ, ស្រ្តីដែលឃាតករអារកសម្លា​ប់ គឺនាងផិតក្ប​ត់ប្តី លួចមានប្រុសសហាយជាមនុ​ស្សញៀនថ្នាំ ដែលមានអាយុតិច​ជាង​ខ្លួន១​០ឆ្នាំ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជាក់ថា ករណីស្រ្តីម្នាក់ដែលឃាតករ អារកសម្លាប់នោះ គឺនាង មានកូន​បីនាក់​ និង​មាន​ប្ដី​ នៅស្រុកកំណើតឯខេត្តស្វាយរៀង ​ហើយបាន​នាង​​បាន​​មក​ធ្វើជា​កម្មការិនី​រោងចក្រ​កាត់ដេរ​​នៅ​​ក្រុងភ្នំពេញ រហូតឈានដល់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ស្នេហ៍ ​ដែល​មាន​វ័យក្មេង​ជាង​ខ្លួន​ជាង​១០​ឆ្នាំ ដែលជាមនុស្សញៀនថ្នាំ នៅ​ទីបំផុត​​បុរស​ជា​ប្រុស​សហាយ​របស់​ខ្លួន ​បាន​ចាប់នាង​អារក បណ្ដាល​​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈា​ម ដោយសារតែ​ខឹង​សុំ​​លុ​យ​ទិ​ញ​​ថ្នាំញៀន​ និង​ទិញ​ស្រា​ផឹ​ក​​មិន​បាន ហើយ​បុរស​នោះ​​ក៏បាន​អារ​កខ្លួន​ឯង ប៉ង​សម្លាប់​ខ្លួន​ទៅតាម​ក្រោយ​ដែរ​​ តែ​ប្រហែលជា​​ឈឺ​​ពេក ទើបបាន​ត្រឹម​របួស​ធ្ង​ន់​​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ករណីនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១ ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​បើតាម​​ប្រភពពី​សមត្ថកិច្ច​នគរបាល​​ខ​ណ្ឌ​ពោធិ៍​​សែ​ន​ជ័យ ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ខាងលើ​មាន​ប្តី និង​មាន​កូន​ចំនួន​៣​នាក់ នៅ​ស្រុកកំណើត​ខេត្ត​ស្វាយរៀង បន្ទាប់មក​ស្ត្រី​រងគ្រោះ​បាន​មក​ភ្នំពេញ ធ្វើជា​កម្មការិនី​រោងចក្រ ហើយក៏​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជា​ជន​ដៃដល់ ដែល​ត្រូវ​ជា​ប្រុស​ស្នេហ៍​រូបនេះ។ ស្ត្រី​រងគ្រោះ​ ឈ្មោះ​យិ​ត ធិ​ញ អាយុ​៤២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ស្រុកកំ​ណើត​​នៅ​​ភូមិ​ថ្មី ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្ត​ស្វា​យ​រៀង បាន​ស្លាប់​នៅនឹងកន្លែង​​​កើតហេ​តុ ។ ចំណែក​ជនដៃដល់​ជា​​​ប្រុស​​សហាយ ​ឈ្មោះ​យា រិត អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិ​ត​​ប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​រមាំ​ង​​ត្រេ​​ត ឃុំ​សំបួរ ស្រុក​​​រមាស​ហែក ខេត្ត​ស្វាយរៀង ​បាន​​រង​​របួសក​​ធ្ងន់ធ្ងរ។

តាម​ប្រភពពី​សាក្សី​នៅ​ក្បែរ​កន្លែងកើតហេតុ​បា​ន​​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ គេ​​ឮ​​ស្ត្រី​​រងគ្រោះ និង​ជនដៃដល់​ជា​ប្រុស​​​សហាយ​បាន​ឈ្លោះ​គ្នា​តាំងពី​​វេ​លា​ម៉ោ​ង​ប្រហែល​២យប់ថ្ងៃទី​២៥​​​កញ្ញា មកម្ល៉េះ ដែល​គេ​សង្ស័យ​ថា ​អាច​ផ្ដើម​ចេញពី​រឿ​ង​​លុ​យកាក់ ព្រោះ​បើតាម​សមត្ថកិច្ច​ឲ្យ​ដឹ​ងថា ​ប្រុស​ស្នេហ៍​ម្នា​ក់នេះ ​ខឹង​សុំ​លុយ​ទិញ​​ថ្នាំញៀន​ ​និង​ទិញ​ស្រា​ផឹ​ក​មិនបាន លុះ​មកដល់​វេលា​ម៉ោង​កើត​ហេតុ​​​ខាងលើ​ ស្រាប់តែ​ជនដៃដល់​ជា​ប្រុស​​ស្នេហ៍ ​បាន​ចាប់​ស្ត្រី​រងគ្រោះ​​​អារ​​ក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​​​នៅ​កន្លែ​ងកើ​តហេតុ បន្ទាប់មក​ជនដៃដល់​​ជា​ប្រុ​ស​ស្នេ​ហ៍​ក៏បាន​អារ​​ក​សម្លាប់​ខ្លួនឯង​តែ​​​មិន​ស្លាប់ បណ្តាល​ឲ្យ​រងរ​បួ​ស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​ព្រះកុ​សុមៈ​។

ករណីឃាត​កម្មនេះ សម​ត្ថកិច្ច​ចុះទៅ​ពិនិត្យ កោសល្យវិច័យ ​លើសាកសពស្ត្រីរងគ្រោះ រួចទំនាក់ទំនងទៅ​ក្រុ​មគ្រួសា​រ មកទទួលដឹ​ក​យកទៅធ្វើ​បុណ្យ​តាមប្រ​ពៃណី ចំណែកជនសង្ស័យដឹក​យ​កទៅម​ន្ទីរពេទ្យ ហើយសមត្ថកិច្ច​កសា​ងសំ​ណុំរឿងតាមនី​តិវិ​ធី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×