Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះជាមេរៀន សម្រាប់រថយន្ត កែច្នៃប្រើហ្គាស ឆេះខ្ទេច ក្លាយជាដែកអេតចាយ

spot_img

ខេត្តសៀមរាប៖ រថយន្តCamary ស៊េរីឆ្នាំ៩៣ មួយគ្រឿង ដែលបានកែច្នៃប្រើហ្គាស ត្រូវបាន​ឆាប​ឆេះនៅស​ល់តែ​គ្រោ​ងឆ្អឹ​ង ដោយសា​រតែធ្លាយទុយោធុង​ហ្គាស​ ប៉ុន្តែសំណាងល្អណាស់ម​នុ​ស្សចុះរ​ត់ទាន់។

ហេតុការណ៍នេះ បាន​កើតឡើ​ងនៅ​វេលាម៉ោង១០និង៥០ នាទីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២​០១៩ ស្ថិតក្នុងភូមិត្រពាំង​ខ្នា​រ ឃុំស្វាយលើ ស្រុក​ស្វាយលើ ខេត្ត​សៀម​រាប នៅលើផ្លូវជាតិលេខ ៦៤ ចំណុចខាង​កើតផ្សារស្វាយលើថ្មី ប្រហែល​១គី​ឡូម៉ែត្រ។

រថយន្តដែលឆាបឆេះម៉ាក ​Ca​mary ពណ៌ខ្មៅ ស៊េរី ៩៣ ផ្លាកលេខ ភ្នំពេញ ២C ៥៨៤៩ អ្នកបើក​បរ​ឈ្មោះ ឆន ដារ៉ា ភេទប្រុស អាយុ ២​៧ ឆ្នាំ​មានទី​លំនៅ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការសាកសួរ ករណី​នេះ មូ​លហេតុម​កពីធ្លាយទុយោធុង​ហ្គា​ស ហើយក៏ឆាប​ឆេះ​តែម្ត​ង។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបា​ន​ចេញរ​ថយន្ត​ព​ន្លត់អគ្គីភ័យ ទៅជួយអន្តរាគមន៍បាញ់ទឹក​ពន្លត់​អស់មួយរថយន្ត ទើបរលត់ ប៉ុន្តែរថយន្តនោះ ក្លាយជាដែកអេតចាយ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×