Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរីក​ច្រើន​របស់​ប្រទេស​ចិន បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និង​បណ្តាល​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​

spot_img

​ភ្នំពេញ​ ៖ ​ល្ងាច​ថ្ងៃ​ពុធ ១២​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក​ស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​រំលឹក​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​អគារ City Hall នៃ​មជ្ឍមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

​ពិធី​អបអរសាទរ​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​ផងដែរ គឺមាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា ជាពិសេស​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ជាច្រើនរូប​ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធ​រណ​រដ្ឋ​ប្រជា​មាន​និ​ត​ចិន​។ កម្ពុជា និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយគ្នា​តាំងពី​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​១៩៥៨ បន្ទាប់ពី​ជំនួប​ទ្វេភាគី​លើក​ទី​១​រវាង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង ឯកឧត្តម ជូ អេ​ន​ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន ក្នុងកំឡុងពេល​ចូលរួម​សន្និសីទ​ទីក្រុង​បាន​ឌុ​ង នៅ​ខែមេសា ១៩៥៥ នៅ​ទីក្រុង​បាន​ឌុ​ង​ប្រទេស​ឥណ្ឌូនេស៊ី និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ ១៩៥៦​។ ស្របពេល​នោះដែរ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ​បាន​កសាងឡើង​រួមគ្នា​ដោយ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង ឯកឧត្តម​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ​ដែល​បានធ្វើឱ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។​

​តាមរយៈ​ទំនាក់ទំនង​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​តែងតែ​ខិតខំ​ប្រឹងប្រែង​រក្សា​ចំណងមិត្តភាព និង​ពុះពារ​ឧបសគ្គ​ជាច្រើន​ដើម្បី​ដឹកនាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ឆ្ពោះទៅកាន់​វឌ្ឍនភាព វិបុលភាព និង​ភាពសុខដុមរមនា​។ ទន្ទឹមនឹងនេះ ការរីក​ច្រើន​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​ចិន​ប៉ុណ្ណេះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នឹង​កំពុង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និង​បណ្តាល​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​ទៀតផង​។ ជាក់ស្តែង នៅក្នុង​ក្របខ័ណ្ឌ​តំបន់ ប្រទេស​ចិន​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់ និង​ផ្លូវ​មួយ​” ដើម្បី​ព​ង្រឹ​ក​ភាពជា​ដៃគូ និង​ជំរុញ​ការអភិវឌ្ឍ​បែប ឈ្នះ​-​ឈ្នះ រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សូត្រ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ជាច្រើន​ទៀត ដែល​កម្ពុជា​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​ទាំងនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំ​ញេះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ ល​ទ្ឋ​ផល​ជា​ផ្លែផ្កា​ដែល​យើង​ទទួលបាន​នាពេល​កន្លងមក រួមទាំង​ការប្តេជ្ញា​បន្ត​លើកកម្ពស់​វិសាលភាព​នៃ​កិច្ចទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ឱ្យ​ឈានដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត ដើម្បី​ផ្តល់នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ ។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំ​ញេះ ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​សហការី​ទាំងអស់​ដែល​បាន​ខិតខំ​ជំរុញ និង​លើកស្ទួយ​ទំនាក់ទំនង​ល្អ​រួមទាំង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ និង​ជូនពរ​ដល់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង អោយទទួល​បាន​សុខ ភាពល្អ​បរិបូរណ៍ សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច ។ បន្ទាប់ មក សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញពិសារ​អាហារ​សា​គ្គី​មិត្តភាព​ជាមួយ​ថ្នាក់ ដឹកនាំ​កម្ពុជា​-​ចិន និង​ទស្សនា​វីដេអូ​ឯកសារ​អភិវឌ្ឍ​នៃ​ប្រទេស​ចិន ក្នុង​បរិយាកាស រីករាយ​ក្រៃលែង​៕ ដោយ​៖​កូ​ឡាប​

spot_img
×