Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ​.​ស​.​ស ពិត​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​កម្រិត ៧,០% សម្រាប់​ឆ្នាំនេះ​

spot_img

​រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន ចេញ សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ២៥ កញ្ញា ២០១៩​នេះ​ថា ADB មើលឃើញ​កំណើន​ដ៏​រឹងមាំ​សម្រាប់​​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ ដោយ​គូសបញ្ជាក់​អំពី តម្រូវការ​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ដោយ​​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងថ្ងៃនេះ បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​នៅតែ​បន្ត​សម្រេចបាន​កំណើន​​រឹងមាំ​ក្នុងឆ្នាំនេះ បើទោះបីជា​ផលិតកម្ម​កសិកម្ម​មាន​ការកើនឡើង​យឺត​ជាង​ការរំពឹងទុក​ក៏ដោយ​។ នៅក្នុង​ការធ្វើ​​បច្ចុប្បន្នភាព​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​អំពី​សេដ្ឋកិច្ច ដែលមាន​ឈ្មោះថា ទស្សនៈវិស័យ​អភិវឌ្ឍន៍អាស៊ី​ (ADO) ឆ្នាំ​២០១៩ ADB រក្សា​ការព្យាករណ៍​របស់ខ្លួន​អំពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ពិត​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​កម្រិត ៧,០% សម្រាប់​ឆ្នាំនេះ និង ៦,៨% សម្រាប់​ឆ្នាំ​២០២០​។​

​លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា​
“​សេដ្ឋកិច្ច​របស់​កម្ពុជា​បន្ត​រីកចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏​ខ្លាំងក្លា ដោយសារ​វិស័យសេដ្ឋកិច្ច​នាំមុខ ដូចជា កាត់ដេរ​ ​ទេសចរណ៍​ពាណិជ្ជកម្ម និង​សំណង់ នៅតែ​បន្ត​មាន​ភាពរឹងមាំ​។​” “​ជាមួយនឹង​ភាពមិន​ប្រាក​ដ្ឋ​ប្រជា​នៃ​​បរិយាកាស​ពាណិជ្ជកម្ម​សកល​មានការ​កើនឡើង ព្រមទាំង​ផលប៉ះពាល់​របស់​វា​មកលើ​វិស័យ​សេវាកម្ម​ដូចជា​
​ទេសចរណ៍​កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​មួយ​ជាបន្ទាន់ ដែល​ផ្តោតលើ​អ្វី​ដែលមាន​ភាពសមស្រប​សម្រាប់​
​ខ្លួនឯង ព្រមទាំង​ផ្តោតលើ​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ជាង​មុន​។ ការធ្វើ​បែបនេះ​តម្រូវឱ្យ​កាត់បន្ថយ​ហានិភ័យ ដែល​កើតឡើង​ពី​ការផ្តល់​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ ដែល​កំពុង​តែមាន​កំដៅ​កើន​ឡើង ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ និង​មាន​ផលិតភាព​ខ្ពស់ជាង​មុន ដើម្បី​រក្សា​តុល្យភាព​នឹង​​ប្រាក់​ឈ្នួល​ដែល​កំពុង​កើនឡើង និង ទាក់ទាញ​ការវិនិយោគ​មូលធន​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​ទាំងអស់​​នេះ​ត្រូវការ​ឱ្យមាន​ផងដែរ​នូវ​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​ដែល​រឹងមាំ​”​។​

​របាយការណ៍​នេះ​បានកត់សម្គាល់​អំពី​ហានិភ័យ​ចំពោះ​ផលិតកម្ម​ដែល​អាច​រង​ផលប៉ះពាល់​ពី​ការ​ប្រែ​​ប្រួល​អាកាសធាតុ​។ គ្រោះរាំងស្ងួត​ដែល​បានកើត​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ដំបូង បានធ្វើឱ្យ​ផលិត​កម្មក​សិ​
​ផល និង​ជលផល​មានការ​ធ្លាក់ចុះ​ដោយបាន​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​នៅក្នុង​វិស័យ​កសិកម្ម មក​ត្រឹម​
​ប្រមាណ ១,១% សម្រាប់​ឆ្នាំនេះ​។ កំណើន​វិស័យ​ឧស្សាហកម្ម មាន​ភាពរឹងមាំ​ដោយសារ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ផលិតកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ស្បែកជើង ជាពិសេស​ទំនិញ​សម្រាប់​ការធ្វើដំណើរ ដែល​បាន​នាំឱ្យ​មានការ​
​តម្លើង​ការព្យាករណ៍​របស់ ADB ពី ១០,១% កាលពី​ខែមេសា​កន្លងទៅ ទៅ​១០,៦% សម្រាប់​វិស័យនេះ​។​

​កំណើន​នៃ​ការនាំ​ចូល​លឿន​ជាង​ការរំពឹងទុក បើទោះបី​ការនាំចេញ​ទំនិញ និង​ការមកដល់​នៃ​ភ្ញៀវ​​ទេសចរ មានការ​កើនឡើង​យ៉ាងរឹងមាំ​ក៏ដោយ​។ ដូច្នេះ ឱនភាព​គណនី​ចរន្ត (​ដោយ​មិន​រាប់បញ្ចូល​ជំនួយ​ឥត​​សំណង​
) ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​នៅក្នុង​រយៈពេល​នៃ​ការព្យាករណ៍​នេះ​។ ឱនភាព​នេះ​ទទួលបាន​​ហិរញ្ញប្បទាន​ពី​លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​នឹង​បន្តគរ​ពូន​ទុនបម្រុង ដុល​អន្តរជាតិ​ឱ្យ​ឡើង​​ដល់​ប្រមាណ ១២,៣ ពាន់​លាន​ដុល្លារ ត្រឹម​ដំណាច់​ឆ្នាំនេះ ដែល​អាច​រ៉ាប់រង​ចំណាយ​សម្រាប់​ការនាំ​ចូល​បាន​​រយៈពេល​៦​ខែ​។​

​ដោយសារ​ប្រេងឥន្ធនៈ​មានតម្លៃ​ទាប​ជាង​មុន និង តម្លៃ​ស្បៀងអាហារ​មានការ​កើនឡើង​តិចតួច​ឮ​អតិផរណា មាន​កម្រិត​ទាប​ត្រឹម ១,៤% នៅ​ចុងខែ​មិថុនា បើ​ធៀប​នឹង​គ្រា​ដូចគ្នា​ឆ្នាំ​២០១៨ និង រំពឹងថា​មាន​​កម្រិត ២,២% ជា​មធ្យម សម្រាប់​ឆ្នាំ ២០១៩៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×