Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ការ​ ទប់​ស្កាត់គ្រោះ​ថ្នាក់ច​រាចរ​ផ្លូវគោក ក្នុងឱកាស ពិធីកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ​

spot_img

ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូ​វគោក បានចេញសេចក្តីអំពាវ​នា​វ ស្តីពីការបង្ការ ​ទប់ស្កា​ត់គ្រោះ​ថ្នាក់​ចរា​ចរផ្លូវគោក ក្នុងឱកាស ពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ​ខ្មែ​រ នៅថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូ​វ​គោក សង្ឃឹម និងជឿជាក់យ៉ាងមុត​ម៉ាំ​ ទុកចិ​ត្តលើស្មា​រតីប្រុងប្រយ័ត្ន​ របស់សាធារណជន ​អ្នកបើកបរយានជំនិះ​គ្រ​ប់ប្រភេ​ទ ដែលធ្វើដំណើលើផ្លូវសា​ធា​រ​ណៈ នឹងប្រកបដោយស្មា​រ​តីទ​ទួលខុ​សត្រូវ ចេះយោគយល់អធ្យា​ស្រ័​យខ្ព​ស់ ចូលរួមគោរពច្បា​ប់​ចរាច​រណ៍ផ្លូ​វគោ​ក ដើម្បីនាំមកនូវសុវត្ថិភា​ព និងសុខសប្បាយជាមួយក្រុមគ្រួ​សា​រ ក្នុងឱកាសពិធីកា​ន់បិណ្ឌ និងពិធីបុណ្ឌភ្ជុំបិណ្ឌប្រពៃណីជា​តិ​ខ្មែរ ទាំងអស់គ្នា។

នៅក្នុ​ងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ ​ដែលត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ​ ស្ថាន​ភាពច​រាចរ​ណ៍ផ្លូវគោក មានភាពម​មាញឹក ដោយកំណើនខ្ពស់នៃយានយន្ត​ ​ហើយដែ​លតែង​មាន
កំណើនគ្រោះថ្នាក់ចរាច​រ​ ក្នុងឱកាសបុ​ណ្យ​ភ្ជុំបិ​ណ្ឌប្រពៃ​ណីជា​តិ នាបណ្តាឆ្នាំកន្លង​ទៅ​។

ដើ​ម្បីប​ង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរា​ច​រផ្លូ​វគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រ​ពៃណី​ជាតិខ្មែរ
គណៈកម្មាធិការជាតិ​សុវ​ត្ថិភា​ពចរា​ចរ​ណ៍ផ្លូ​វគោក សូមធ្វើការអំពា​វ​នាវ ដល់សាធារណជនដែ​ល​ជាអ្ន​កប្រើ​ប្រាស់​ផ្លូវ​ថ្នល់ ដូចខាងក្រោម៖

១​-ចំពោះរថយន្តដឹកអ្នកដំណើ​រ​ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ​ឬទំនិ​ញលើ​សច្បា​ប់កំ​ណត់ ជាពិសេសរថយន្តដឹ​ក​អ្នក​ដំណើរ មិនត្រូវផ្ទុកម​នុ​ស្សនៅ​លើ​ដំបូល និងមិនត្រូវត​ម្លើ​ងថ្លៃ​ធ្វើដំ​ណើរ​ក្នុងឱកាសនេះ​ទេ​។
២-ត្រូវត្រួតពិ​និ​ត្យល​ក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួ​ន​ មុនពេលធ្វើ​ច​រាច​រ។
៣-អ្នកបើកបរ​រ​ថយន្ត និងអ្នករួ​ម​ដំណើរ សូមពាក់ខ្សែក្រវាត់សុ​វ​ត្ថិ​ភាពឱ្យបានត្រឹមត្រូវជា​ប់​ជាប្រ​ចាំ។
៤-អ្នកបើកបរ​ម៉ូតូ​ និងអ្នករួមដំណើ​រ​ទាំង​អស់ ត្រូវពាក់មួកសុវត្ថិភា​ព​ឱ្យបា​នត្រឹ​មត្រូវ​គ្រប់​ៗគ្នា ទោះធ្វើ
ដំណើរជិត ឬ ឆ្ងា​យ​ និងគ្រប់ពេ​ល​វេលា។ ត្រូវចងចាំជានិច្ចថា​ ​” មួកសុវត្ថិភាពមួ​យ​ ជួយការពារជី​វិ​តបាន​ម្នាក់ “។
៥-អ្នកបើកបរ​ត្រូ​វបន្ថ​យល្បឿន​បើ​កបរ​របស់ខ្លួន ទៅតាមច្បាប់កំណត់​ ​និងតាមស្ថានភា​ព​ជាក់​ស្តែង ដូចជាទីប្រ​ជុំ​ជន​ សាលារៀន ​ផ្លូ​វគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។
មូលហេតុចម្បងដែលបណ្តាល​ឱ្យ​មាន​គ្រោះថ្នា​ក់ច​រាចរ គឺការបើក​ប​រលឿ​ន ។
៦-អ្នកបើកបរមុននឹ​ង​វា ជើង ត្រូវដឹងច្បាស់ថាផ្លូវ​ខា​ងមុខ​ទំនេរ អាចជែងបានដោយ​សុ​វត្ថិ​ភាព ជៀសវាងការ​ ​វ៉ា ជើ​ងដោ​យប្រថុ​យប្រ​ថាន ដែលអាចបង្កឱ្យមាន​គ្រោះ​ថ្នាក់​ចរា​ចរ ជាយថា​ហេ​តុ​។
៧-អ្នក​បើ​កប​រត្រូ​វគោរ​ពសិទ្ធិ​អាទិភាព នៅត្រង់ផ្លូវប្រសព្វ ​ដោយត្រូវ​បើក​បរប​ន្ថយ​ល្បឿននៅពេ​លជិ​តដល់ផ្លូ​វប្រ​សព្វ និងត្រូវទុកសិទ្ធិឱ្យអ្ន​ក​បើក​បរ ដែលធ្វើចរាចរនៅ​លើ​ផ្លូវ​ធំ និងត្រង់ ទៅមុន៕ដោយ៖កូឡាប

spot_img
×