Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​បង្កើត​​ ​ទាញ​កាំបិ​តខ្វែវ កាប់​​ឪពុ​ក​ដាច់​​ក​

spot_img

សៀមរាប​៖​ អធិការ​នគរបាល​​ស្រុ​ក​ស្រីស្នំ​ លោក​វ​រសេនីយ៍ឯក​ អ៊ុ​ន​ ស្រស់​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវជា​​​កូន​បង្កើ​ត​បា​ន​ទាញ​កាំបិត​ខ្វែវ​​​កាប់​​មក​​លើ​ឪពុក​បង្កើត​របស់​​ខ្លួន​ បណ្តាល​ឲ្យ​ដាច់​ក​​ ស្លាប់​​ ពេល​កំពុង​សម្រាក​នៅ​ក្រោមផ្ទះ​​​។​


​ហេតុការណ៍​គួរ​​ឲ្យ​​តក់ស្លុត​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​​៣​០​នាទី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ភ្នំ​​ដី​ ឃុំ​​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​ ​ខេត្តសៀម​រាប​​។​

​លោក​វរសេនីយ៍ឯក​ ​អ៊ុ​ន​ ស្រស់​ បាន​ឲ្យ​ដឹង​ថា​ ករណី​ឃាតកម្ម​​នេះ​ កម្លាំង​នគរបាល​ស្រុក​​ស្រី​ស្នំ​ បាន​ឃាត់ខ្លួន​ជនសង្ស័​យ​​ឈ្មោះ​​ សាន​ គង់​ ភេទ​ប្រុស​ អាយុ​៣៧​ ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ដី​ ឃុំ​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​​។​

​លោក​បន្ត​ថា​ ជន​ស​ង្ស​​យ័​​ឈ្មោះ​សាន​ គង់​ បាន​យក​កាំបិត​ខ្វែវ​​​ដង​​ឈើ​កាប់​ទៅ​លើ​ឪពុក​បង្កើ​ត​​ឈ្មោះ​​រៀល​ វឿ​ង​ ​ អាយុ​៦៦​ឆ្នាំ​​ នៅ​ភូ​មិ​ភ្នំ​ដី​ ឃុំ​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​មុខរ​ប​រ​ កសិករ​បណ្តាល​​ឲ្យ​​ដា​ច់​ក​ ស្លាប់​​នៅ​នឹ​ង​​កន្លែង​​តែ​​ម្តង​។​ បន្ទាប់​ពី​ទទួល​បាន​​ព័​ត៌មាន​​កម្លាំង​ចុះ​ទៅ​ភ្លា​ម​ ធ្វើការ​ហ៊ុ​មព័ទ្ធ​​ចាប់​និង​ឃាត់​​​ជនស​ង្ស័យ​ភ្លា​មៗ​​។​

​លោក​ឧត្តមសេនីយ៍ត្រី​ភឹ​ង​​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែ​ន​​កណ្តា​ល​ព្រ​ហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​​​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​បំភ្លឺ​រប​ស់​​អ្ន​​ជិតខា​ង​និង​ភរិយា​ជន​​​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ មុន​នឹង​ធ្វើ​ស​ក​ម្មភាព​ប្រហែល​៣​ថ្ងៃមុន​​​ គេ​(​ជន​សង្ស័យ​​) ​បាន​ដើរ​កាប់​ដើម​​ចេ​ក​​អស់​​ជា​​ច្រើន​ដើម​។​ ដោយ​ខ្លាច​មាន​ប​ញ្ហា​ ជន​រង​គ្រោះ​បាន​ទៅ​​​ស្នាក់​​នៅផ្ទះ​​អ្នក​​ជិ​តខាង​។​ តែ​ដល់​ថ្ងៃ​កើតហេតុ​​ពួ​ក​គាត់​បាន​អង្គុយ​លេង​នៅ​​​ក្រោមផ្ទះ​ ក៏​ស្រាប់តែជនសង្ស័យ​បាន​កាប់​ទៅ​លើ​​ឪ​ពុក​​បង្កើត​បណ្តាល​ឲ្យ​ស្លាប់​នៅ​​នឹង​​កន្លែង​​តែ​ម្តង​។​ លោក​បន្ត​ថា​ តាម​ការ​បំភ្លឺ​របស់​​ប្រ​ពន្ធ​​ជន​​រង​គ្រោះ​ ត្រូវជា​ម្តាយ​បាន​ឲ្យ​ដឹង​​ថា​ ​កូន​គាត់​ វា​វិកល​​ច​រិ​​ក​ ប៉ុន្តែ​​គ្មាន​ឯកសារ​បញ្ជាក់​នោះ​​​ទេ​​។​

​បច្ចុប្បន្ន​កម្លាំង​នគ​រ​បាល​​ជំនាញ​ ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​​​ កំពុង​កសាង​សំណុំរឿង​​ប​ញ្ជូន​​ខ្លួន ​ជនសង្ស័យ​មក​តុលាកា​រ​​ ដើម្បី​​ចាត់ការ​តាម​ផ្លូវច្បាប់​​៕ដោយ៖កូឡាប

spot_img
×