Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុមហ៊ុនស្រាបៀរអង្គរ បើក​វ៉ា​ជែង ក្នុងស្ថានភាព​មាន​គ្រោះថ្នាក់ បុកម៉ូតូ ស្លាប់​ម្នាក់ បញ្ជូនទៅ​សង្គ្រោះ​បន្ទាប់​ម្នាក់

spot_img

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាង រថយន្តនិងម៉ូតូបានពន្លះ គ្នាពេញទំហឹង ក្នងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០៣នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៥-១៤៦ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ធ្វើដំណើរពីទិសខាងកើតម៉ាក ISUZU ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2AC 3045 បើកបរដោយជនមិនស្គាល់មុខ របស់ក្រុមហ៊ុនស្រាបៀរអង្គរ មកដល់កន្លែងកើតហេតុខាងលើក៏បុកប៉ះ នឹងម៉ូតូ១គ្រឿងទៀត ធ្វើដំណើរមកពីទិសខាងលិច ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ផ្លាកលេខ ស្វាយរៀង 1Q 5057 ដែល បើកបដោយឈ្មោះ រាជ ចនកក្កដា ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរមុខរបរ កម្មកររោងចក្រមានទីលំនៅ ភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ( ម៉ូតូបើកបរមានពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) បានស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរ ឈ្មោះ ចនគង្គា ភេទស្រី អាយុ១៨ ឆ្នាំ មុនរបរកម្មការិនីរោងចក្រមានទីលំនៅភូមិ ឃុំ ជាមួយគ្នា រងរបួសធ្ងន់ បច្ចុប្បន្ន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបរ រថយន្ត បានរត់គេចខ្លួនបាត់ រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ នៃគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបរ រថយន្តវ៉ាជែង ក្នុងស្ថានភាពមានគ្រោះថ្នាក់ ៕ដោយ៖ វ៉ៃកូ

spot_img
×