Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ០៧​នាក់​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​

spot_img

​ខេត្តស្វាយរៀង​៖ នៅវេលា​ម៉ោង ១០ និង ២០​នាទី ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះសំណាក់​ថៃ​អាង ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ករណី​ចាប់ ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ដែល​បង្កដោយ​ជនសង្ស័យ​ចំនួន ០៧ នាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទាំង​៧​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន​:

១.​ឈ្មោះ ត្រឹម ថា​ញ់​ប៉ិ​ញ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​សង្កាត់​ហ្វា​ងា ខណ្ឌ​យឿ​ង​គិញ ក្រុង​ហាយ​ហ្វុ​ង ប្រទេស​វៀតណាម ។​

២.​ឈ្មោះ ត្រឹង ធឹ​ក​យ៉ាង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ ជនជាតិ​វៀតណាម មាន​ទីលំនៅ​សង្កាត់​វ៉ាង​ងា ខណ្ឌ​យឿ​ង​គិ​ន ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

៣.​ឈ្មោះ ត្រឹង វ៉ាន់​ថាំង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​កម្មករ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ឃុំ​បាក់​ហ៊ឹង ស្រុក​ទៀន​ណា​ង ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

៤.​ឈ្មោះ ហ្វៀ​ង ហ្វា​ន់​ទ្រឿ​ង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​កម្មករ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ឃុំ​ហុង​ហ្វុ​ង ស្រុក​អាន​យឿ​ង ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

៥.​ឈ្មោះ​ប៊ូ ក្វឹ​កវៀត ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ ជនជាតិ​វៀតណាម​មាន​ទីលំនៅ​សង្កាត់​វ៉ាង​ងា ខណ្ឌ​យឿ​ង​គិ​ន ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

៦.​ឈ្មោះ ត្រឹង ហាយ​លី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​កម្មករ ជនជាតិ​វៀតណាម មាន​ទីលំនៅ​សង្កាត់​ហ្វា​ងា ខណ្ឌ​យឿ​ង​គិ​ន ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

៧.​ឈ្មោះ ប៊ួ​យ ឌឹ​កឡុង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ជនជាតិ​វៀតណាម មាន​ទីលំនៅ​សង្កាត់​វ៉ាង​ងា ខណ្ឌ​យឿ​ង​គិ​ន ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

​ជនរងគ្រោះ​ចំនួន ០៦ នាក់​៖
១.​ឈ្មោះ ង្វៀន ធី​ធូ​វិ​ន ភេទ​ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ​អាជីវកម្ម ជនជាតិ​វៀតណាម ជនជាតិ​វៀតណាម​មាន​ទីលំនៅ​សង្កាត់​១១ ខណ្ឌ​តឹង​ប៊ិ​ញ ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ។​

២.​ឈ្មោះ យឿ​ង ធី​ថា​ញ់​ញឹន ភេទ​ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ប៊ិន​លុក ឃុំ​ទឹង​ប៊ិ​ញស្រុក​វិញ​គួ ខេត្ត​ដុង​ណាយ ប្រទេស​វៀតណាម ។​

៣.​ឈ្មោះ ង្វៀន វ៉ាន់​ទិញ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ចូ​វ​ថា​ញ់ ឃុំ​វិញ​ធឹង ស្រុក​វិញ​ញិ​ន ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ។​

៤.​ឈ្មោះ ង្វៀន ទូ​ហ្វឿ​ង ភេទ​ស្រី អាយុ ៤៤ ឆ្នាំ មុខរបរ​អាជីវកម្ម ជនជាតិ​វៀតណាម មាន​ទីលំនៅ ឃុំ​ឌិ​ញ​វ៉ា ស្រុក​ហ្គ័​រ​វាវ ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម ។​

៥.​ឈ្មោះ ង្វៀន ថា​ញ់​ហឹ​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​បេន​គិញ ឃុំ​ដូង​ធឹង ស្រុក​ត្រាង​បាង ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។​

៦.​ឈ្មោះ វ័រ ដង​ហូ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​បិ​ញ​ង្វៀន ឃុំ​យ៉ា​បិ​ញ ស្រុក​ត្រាង​បាង ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។​

​វត្ថុតាង​ចាប់យក​រួមមានៈ សៀវភៅ​លិខិតឆ្លងដែន ចំនួន ០២ ក្បាល អត្ត​សញ្ញាប័ណ្ណ ចំនួន ០៥ សន្លឹក ប្រាក់​ដុល្លារ ចំនួន ៣០០ ដុល្លារ ប្រា​ក់ដុង ចំនួន ៣០០០០០០ ដុង ទូរស័ព្ទ ចំនួន ០៥ គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​តាម​នីតិវិធី ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×