Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​មេ​លាយឡំ​និង​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃ​ឆ្លង​ភ្ជុំ​ធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង សង្កត់​មនុស្ស​ស្លាប់​១​នាក់ និង​របួស​៧​នាក់ នៅ​ឃុំ​ស្វាយ​យា​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្តស្វាយរៀងៈ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ហើយ​មនុស្ស​ចំនួន​៨​នាក់ បាន​ស្លាប់ និង​រងរបួស ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី​ព្រលប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ក្តី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ក្នុង​ថ្ងៃ​ឆ្លង​ភ្ជុំ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​2​ខ្នង ដែល​រង​ការខូចខាត​មាន​: ផ្ទះ​ទី​1/​មាន​ទំហំ​8×9 ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ថៃ ជញ្ជាំង​ក្តា​រនាប​ក្តារ ។ ម្ចាស់​ឈ្មោះ​យួន រ៉ង់ ភេទ​ប្រុស​អាយុ​32​ឆ្នាំ មុខរបរ​កសិករ​(​ផ្ទះ​ខូចខាត​ស្ទើរ​ទាំងស្រុង )​បណ្តាលអោយ​សង្កត់​មនុស្ស​ចំនួន​8​នាក់​គឺ​

1/​ឈ្មោះ ហែម សាក់ ភេទ​ស្រី​អាយុ​41​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា​(​បងថ្លៃ​ម្ចាស់ផ្ទះ​)​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

2/​ឈ្មោះ ហែម ធី ភេទ​ស្រី​អាយុ​30​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ រងរបួស​។​

3/​ឈ្មោះ​ហែម ឃ្លោក ភេទ​ប្រុស​អាយុ​38​ឆ្នាំ​មុខរបរ​កសិករ នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា ជា​បងថ្លៃ​ម្ចាស់ផ្ទះ រងរបួស ។​

4/​ឈ្មោះ​ហែម ពែ​ក ភេទ​ស្រី​អាយុ​31​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា រងរបួស (​បង​ម្ចាស់ផ្ទះ​)

5/​ឈ្មោះ​វ៉ា សារឿន ភេទ​ប្រុស​អាយុ​66​ឆ្នាំ​មុខរបរ​កសិករ​ត្រូវជា​ឪពុក​ម្ចាស់ផ្ទះ រងរបួស ។​

6/​ឈ្មោះ​ហែម ចាន់​ធឿន ភេទ​ស្រី​អាយុ​39​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា រងរបួស ។​

7/​ឈ្មោះ​អ៊ុំ សេង ភេទ​ស្រី​អាយុ​63​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា រងរបួស ។​

8/​ឈ្មោះ ចាន់ សា​លីម ភេទ​ស្រី​អាយុ​17​ឆ្នាំ​មុខរបរ​សិស្ស នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា ត្រូវជា​ក្មួយ​ម្ចាស់ផ្ទះ រងរបួស ។​

​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ទាំងអស់​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ ដោយឡែក​ផ្ទះ​ទី​2 ធ្វើ​អំពី​ឈើ​ប្រក់​ហ្វី​ប្រូ ជញ្ជាំង​ស​ង្ក័​សី រនាបឫស្សី ទំហំ​5×6(1​ខ្នង​)​ម្ចាស់​ឈ្មោះ​ឆាំ ចិន្តា ភេទ​ប្រុស​អាយុ​37​ឆ្នាំ មុខរបរ​កសិករ រលំ​ខូចខាត​ស្ទើ​ទាំងស្រុង រីឯ​មនុស្ស​គ្មាន​គ្រោះថ្នាក់​ទេ ៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×