Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​និង​ម៉ូតូ នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀងៈ​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចររវាង​រថយន្ត​និង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​ព្រលប់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង រថយន្ត និង ម៉ូតូ លើផ្លូវ​ជាតិ​លេខ​៣១៤D ស្ថិត​ក្នុងភូមិ ទួល​ត្របែក ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ផ្លាកលេខ ភ​.​ព ២AG ៥១១២ បើកបរ​ដោយ​ឈ្មោះ ផាត់ ចាន់ដន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ PM រស់នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង គ្មាន​របួសស្នាម ទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១D ៩៥៧០ ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍ ខេត្ត ស្វាយរៀង រងរបួស​ធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​) មាន​អ្នករួមដំណើរ​២​នាក់ ទី​១ ឈ្មោះ​អ៊ុន លីដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល (​មិន​ពាក់មួក​សុវត្ថិភាព​) អ្នករួមដំណើរ​ទី​២ ឈ្មោះ វ័រ ថា​វិច ភេទ​ប្រុស អាយុ ១០​ខែ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ។ ករណីនេះ អ្នករងរបួស​ទាំងអស់ បាន​បញ្ចូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​។

​ប្រភព​ខាងលើ​បាន​បន្ថែមទៀតថា បច្ចុប្បន្ន​មធ្យោបាយ​ទាំងពីរ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប (​រថយន្ត​ខូចខាត​ស្រាល ម៉ូតូ​ខូចខាត ធ្ងន់ ១​គ្រឿង )​។ មូលហេតុ គឺ អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×