Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត និង​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង សោកស្តាយ និង​រំលែក​ទុក្ខ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់ ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​

spot_img

​ខេត្តស្វាយរៀង​:​លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​សាខា ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​រងគ្រោះ​កាលពី​ល្ងាច​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ភូមិ​ក្តី​ស្លា ឃុំ​ស្វាយ​យា ខូចខាត​ទាំងស្រុង ៣ ខ្នង មធ្យម ៣ ខ្នង ស្រាល ១០ ខ្នង នៅ​ភូមិ​ចំបក់​គុយ ឃុំ​កំពង់ចំឡង ខូចខាត​មធ្យម ១ ខ្នង សរុប​ចំនួន ១៧ ខ្នង និង បណ្តាល​ឲ្យ​របួស​មនុស្ស ៧ នាក់ ស្លាប់​១ នាក់ បច្ចុប្បន្ន​អ្នករងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។​

​ក្នុងឱកាស​នោះ​លោកស្រី ដួង វណ្ណា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ក្តី​នឹករលឹក និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព ហើយ​ចូលរួម​សោកស្តាយ​ចំពោះ ការខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែល​បង្កដោយ​គ្រោះធម្មជាតិ ដែល​យើង​នឹកស្មាន​មិន​ដល់ ។ ជាមួយគ្នានេះដែរ លោកស្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​មាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង ត្រូវ​រក​កន្លែង​ដែលមាន​សុវត្ថិភាព ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

​អំណោយ​ដែល​បាន​ចែកជូន​សម្រាប់​គ្រួសារ​រងគ្រោះ​របួសធ្ងន់​៖ ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្ល ២ ក្រណាត់​កៅស៊ូ​តង់ ១ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ២០០.០០០ រៀល ។​

​គ្រួសារ​រងគ្រោះ​មធ្យម ៖​ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៥០.០០០ រៀល ។ គ្រួសារ​រងគ្រោះ​ស្រាល ថវិកា ៥០.០០០ រៀល អ្នករបួសធ្ងន់ ៦ នាក់ ក្នុង​ម្នាក់​ថវិកា ៦០០.០០០ រៀល របួសស្រាល ១ នាក់​ថវិកា ១០០.០០០ រៀល ចូល​បុណ្យ​ដល់​គ្រួសារ​សព អង្ករ ៥០ គីឡូក្រាម ទេយ្យទាន ១ ឈុត ទឹក​សុទ្ធ ១ កេស ទឹកក្រូច ១ កេស និង​ថវិកា ១.២០០.០០០ រៀល ។

​ក្នុងពេល​ចែក​អំណោយ​នេះដែរ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ចូលរួម តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ថវិកា ១.៧០០.០០០ រៀល លោក ហង្ស វិចិត្រ ថវិកា ១.៤០០.០០០ រៀល​លោក ចាន់ ស៊ី​ណូ ថវិកា ២៥០.០០០ រៀល ដោយ​៖ វ៉ៃ​កូ​

spot_img
×