Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងពេល​សិក្សា «​វិន័យ និង​ក្រមសីលធម៌​» គឺជា​ចំណុច​សំខាន់​ក្នុងការ​ក្រេបជញ្ជក់​យក​វិជ្ជា ពី​គ្រូបង្រៀន​

spot_img

​តាកែវ​៖​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​បឋម​រយៈពេល​ខ្លី ដល់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន លើកឡើងថា ក្នុងពេល​សិក្សា​«​វិន័យ និង​ក្រមសីលធម៌​»​គឺជា​ចំណុច​សំខាន់​ក្នុងការ​ក្រេបជញ្ជក់​យក​វិជ្ជា​ពី​គ្រូបង្រៀន ដូច្នេះ​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​យើង​ជា​មន្ត្រីនគរបាល​យុតិធម៌ ត្រូវ​តាមដាន​ស្តាប់​ដោយ​យកចិត្តទុកដាក់ នៅ​ការណែនាំ​របស់​គ្រូឧទ្ទេស អំពី​ជំនាញ និង​ច្បាប់​នានា ក្នុងពេលដែល​យើង​ចុះ​អនុវត្ត​ជាក់ស្តែង​ផ្ទាល់ ។

​សូមបញ្ជាក់​ផងដែរ​ថា វគ្គ​បណ្តុះបណ្តាល​និង​បំប៉ន​ជំនាញ​បឋម ដល់​មន្ត្រី​ប៉ុស្តិ​រដ្ឋបាល​រយៈពេល​ខ្លី​នេះ មាន​រយៈពេល ១១ ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៩ ក្នុងនោះ​ខេត្តតាកែវ មាន​ប៉ុស្តិ​រដ្ឋបាល​ចំនួន ១០០​ប៉ុស្តិ៍ និង​មាន​មន្ត្រីនគរបាល​ជា​សិក្ខាកាម​ចំនួន ២៧០​នាក់ ។
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផាន់ សុ​ផេង អនុប្រធាននាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​មានប្រសាសន៍ថា អង្គភាព​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គឺជា​អង្គភាព​មួយ ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រជាជន​រាប់ម៉ឺន រាប់សែន​នាក់ ហើយ​មន្ត្រី​ប៉ុស្តិ៍​នេះហើយ​ដែលជា​អ្នក​ស្ថិតនូវ​ជួរមុខ ក្នុងការ​ជួបប្រទះ​និង​ប្រឈម​នៅ​បញ្ហា​ជាច្រើន ដូច្នេះ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវតែមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ចាត់វិធានកា​រ និង​ការដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​ជាមួយ និង​ជនល្មើស និង​សេវាកម្ម​នានា​ដែល​ត្រូវ​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ ម្លេះ​ហើយ នៅពេល​មាន​វគ្គ​បំប៉ន​ជំនាញ​បឋម​ខ្លី ដល់​មន្ត្រីនគរបាលរ​ដ្ឋ​បាល​នាពេលនេះ សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ខិតខំ​ស្វែងយល់​ពី​គ្រូឧទ្ទេស ដែល​សុទ្ធសឹងតែ​ជា​អ្នកជំនាញ និង​ឆ្លងកាត់​បទពិសោធន៍ ជាច្រើន​ឆ្នាំ មក​បង្រៀន ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​បញ្ចប់​នូវ​វគ្គ​បំប៉ន​នេះ អស់លោក​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​យកចំណេះ​វិជ្ជា​ទៅ​អនុវត្តន៍​លើ​ការងារ​ប្រកបដោយ​ជោគជ័យ ៕​ដោយ​៖ តាកែវ​

spot_img
×