Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​វៀតណាម ចាក់​ស្ត្រី​វៀតណាម ២​កាំបិត បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខាងមុខ​កាស៊ីណូ​ក្រោ​ន ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀងៈ ស្ត្រី​ជា​ជនជាតិ​វៀតណាម​ម្នាក់ បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម ក្រោយពី​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់ បាន​យ​កាំបិតកៃ​ចាក់ទៅលើ​ស្ត្រី​រងគ្រោះ​ត្រូវ​ចំនួន​២​កាំបិត ដែល​ហេតុការណ៍​មនុស្សឃាត​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤​រសៀល​នៅ​កាស៊ីណូ​ក្រោ​ន​ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បង្កដោយ​ជនសង្ស័យ​ឈ្មោះ ចឹ​ង វៀង​ហុន អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថាំង ឃុំ​ង៉ែ​ភុ​ក ស្រុក​តាំង​គឺ ខេត្ត​ង៉ៃ​អាង បាន​យក​កាំបិតកៃ​ចាក់ទៅលើ​ឈ្មោះ​ជិន ធី​ធូ​ភឿង អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​មី​ធៀង ឃុំ​មី​ធៀង ស្រុក​ចូ​វ​ភូ ខេត្ត​អាងយ៉ាង​ត្រូវចំ​ចង្កា​១​កាំបិត និង​ចំ​ដោះ​ខាងឆ្វេង​១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ បច្ចុប្បន្ន​សព​តម្កល់ទុក​នៅ​វត្ត​ពោធិ​ថ្មី ស្ថិតក្នុង​ភូមិ​ច្រក​លាវ សង្កាត់​បាវិត​ក្រុង​បាវិត ខេត្តស្វាយរៀង រី​ជនសង្ស័យ​ឃាត់ខ្លួន នៅ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាវិត ដើម្បី​ចាត់កា​តាម​និតិ​វិធី​ច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×