Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៣នាក់​ បានស្លា​ប់​នៅនឹង​កន្លែង ដោយសារគ្រោះថ្នាក់ចរាចររវាង​​រថ​យន្ត៣គ្រឿង

spot_img

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នារសៀលម៉ោង​ ១២​ ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០១៩​ មនុស្ស៣នាក់​ បានស្លា​ប់​នៅនឹង​កន្លែង ដោយសារគ្រោះថ្នាក់ចរាចររវាង​​រថ​យន្ត៣គ្រឿង​ បុកប៉ះគ្នាបង្កដោយរ​ថយ​ន្តតាក់​ស៊ី រថយ​ន្តដឹ​កថ្ម​ និងរថយន្តដឹកខ្សាច់ ​នៅផ្លូវជាតិលេខ៤​​ ចំណុច​ចំណោ​តអូ​រត្រាវ​ ។

ជាមួយនឹងហេតុការណ៍គួរឲ្យរន្ធត់នេះ​ បណ្តាលឲ្យការធ្វើចរាច​រណ៍នៅចំណុចនេះ​ មានការកកស្ទះរាប់ម៉ោង​​​
រដ្ឋបាលខេត្តព្រះសីហនុ​ សូ​មកា​រអ​ធ្យាស្រ័យចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង​កាត់ចំណុចនោះ​ ដោយហេតុថា​ កម្លាំងសមត្ថកិ​ច្ច​​ និងក្រុមការងារបានមមារ​ញឹ​ក​ ដើម្បីសម្រួ​លការយករថយន្តរងគ្រោះ​​​ និងអ្នករងគ្រោះចេញពីកន្លែងកើតហេតុ​​ ។
សូមថ្លែងអំណរគុ​ណ​​ ដល់កងកម្លាំងអាវុធហត្ថ​ កម្លាំងនគរបាល​ កម្លាំងប្រជាកា​រពារ​ មន្ទីរសាធារណការ​​ មន្ទី​រសុខា​ភិបាល​ និងមន្រ្តីនៃកំពង់ផែស្វ​យ័តក្រុ​ង​ព្រះសីហនុ​ ក្រុមហ៊ុន​ប្រមូលសំរាម​​ kswm ដែលបានផ្តល់រថយន្តស្ទូច​ និ​ងគ្រឿង​ចក្រ​ ព្រមទាំងជួយសម្រួលចរា​ច​រណ៍​ បានរលូន​ ។

មានគ្រោះ​ថ្នាក់​ចរា​ចរមួយកើ​តឡើង បង្កដោយរថយន្ត ១គ្រឿង​ម៉ាក​ STAREX ពណ៌ស ផ្លាកលេខ កំពត2B-216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ​ ​២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី ភូមិល្បើក ស្រុកឈូ​ក ខេត្តកំពត រួមដំណើរមនុស្ស​៧​នាក់​ ( ស្រី ២នាក់ ) មានទិសដៅពី ខេត្តកំពត ឆ្ពោះមក ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាង​លើ​ ស្ថានភាពផ្លូវឡើងចំណោត​ ​បានវ៉ា​ជែងរ​ថយ​ន្តធុនធំ ១គ្រឿងម៉ាក HYUNDAI ពណ៌សផ្លាកលេខភ្នំពេ​ញ​3D-0144 អ្នកបើកបរមិនស្គាល់អត្ត​ស​ញ្ញាណ​​ វ៉ា​មិនផុតរួចហើយបុករថ​យ​ន្តធុន​ធំ ១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា​ រថ​យ​ន្តធុ​នធំ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3D-1142 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញា​ណ បន្ទាប់មកបណ្ដាលឲ្យរថយន្តធុ​ន​ធំទាំ​ងពីរ​គ្រឿងបុ​កគ្នា​តែម្ដង ។
តុល្យកា​រគ្រោះថ្នា​ក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ​ មិនទាន់ស្គាល់អត្តសញ្ញាណ ​ស​មត្ថកិ​ច្ចកំ​ពុងស្វែងរកសាច់ញាតិយកទៅធ្វើបុ​ណ្យ​តាម​ប្រពៃណី​ ។
១-អ្នកបើកបរ​រ​ថយន្ត​ធុន​ធំពាក់ផ្លា​កលេខ​ភ្នំពេញ3D-0144 កៀបជាប់ក្នុងរ​ថ​យន្ត​ ។
២-អ្នករួម​ដំណើ​រលើរថយន្តទេសចរណ៍ចំ​នួ​ន២នា​ក់ស្លាប់ នៅនឹងកន្លែងកើត​ហេ​តុ ។
ចំណែក​អ្នកបើកបររថយន្តបង្កបាននាំខ្លួ​ន​ មកសាកសួរមកនៅការិយាល័​យ​នគរ​បាលច​រាច​រណ៍ផ្លូ​វគោ​ក ។
រីឯវត្ថុតាង រថ​យន្ត ០៣គ្រឿង សមត្ថកិច្ចជំនាញ កំពុ​ង​ចាត់ចែ​ងស្ទូច យកមករក្សាទុកនៅការិយាល័​យ​ នគរបាលចរាចរណ៍​ផ្លូ​វគោក នៃស្នងការដ្ឋាននគរបា​ល​ខេត្ត​ព្រះសី​ហនុ​ ៕ដោយ៖ស្រីនាថ

spot_img
×