Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិ​ល្លាម​៖ យើង​ខ្សោយ​តែ​មិន​ទទួល និង​យើង​ខុស​តែ​មិន​កែ ជា​​ឫសគល់​នៃ​បញ្ហា​

spot_img

​ភ្នំពេញ​ ៖ លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានលើកឡើង​នូវ​ពីរ​ចំណុច​ដែល​យើង​កំពុងតែ មាននៅ​ក្នុងសង្គម​សព្វថ្ងៃនេះ​គឺ យើង​ខ្សោយ​តែ​មិន​ទទួល និង​យើង​ខុស​តែ​មិន​កែ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នៅក្នុង​សង្គម និង​ការបង្អាក់​ការរីកចម្រើន ក្នុងការ​បង្ហាញ​មុខមាត់​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ​។​

​លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា យើង​ខ្សោយ​តែ​មិន​ទទួល និយាយ​ពី​ខ្សោយ យើង​មាន​ចំណុចខ្សោយ​ច្រើនតែ​អត់​ព្រម​ទទួល ប្រឹង​ពង្រីក​ថា​ខ្លួន​ខ្លាំង ពង្រីក​តួរ​លេខ​បិទបាំង​ភាព​ខ្សោយ​របស់ខ្លួន លឺ​នរណាថា​ខ្សោយ​មិន​បានទេ ព្រួត​គ្នា​ទាំង​ទ័ព​ទៅ​រោម​ខាំ​គេ ? បើ​យើង​ខ្សោយ​ដដែល​ហ្នឹង ! ជាពិសេស​យើង​អត់​ដឹង​ខ្លួនឯង ថា​ខ្លួន​ជា​អ្វី​នៅ​ចំណុច​ណា​យើង​ជា​ប្រទេស​តូច​តែ ពោរពេញ​ដោយ​ធនធានធម្មជាតិ​ពី​កំណើត ជា​ប្រទេស​ក្នុង​តំបន់​ភូមិសាស្ត្រ​នយោបាយ​នៃ​ការ​ប្រទាញប្រទង់ , បើ​យើង​ខ្លាំង គឺ​ខ្លាំង​ដោយសារ​ភូមិសាស្ត្រ បើ​យើង​ខ្សោយ ក៏​ខ្សោយ​ដោយសារ​កត្តា​ហ្នឹង​ដែរ សំខាន់​យើង​អ្នក​ក្រោក​ឡើង​ពុះពារ​តស៊ូ​ដើម្បី​ខ្លាំង រឿង​ដែល​នាំ​ឲ្យ​យើង​ខ្សោយ​បំផុត​គឺ ពលរដ្ឋ​យើង មន្ត្រី​យើង​ដណ្ដើម​គ្នា​ខ្លាំង​តែ​សម្រាប់​ក្រុមគ្រួសារ​មួយ​ក្ដាប់​របស់គាត់ ហេតុអ្វី​បាន​រដ្ឋ​យើង​ក្រ ព្រោះ​មកពី​មន្ត្រី​យើង​សុទ្ធតែ​អ្នកមាន ដូចនេះ​កម្លាំង​សាមគ្គី​ដែល​ក្រោក​ចាំ​ឱកាស​ខ្លាំង​នោះ​វា​ដូច​សំណាញ់​ដែល​ដាច់ ពិបាក​បង់​យក​ត្រី​ធំ ទោះយ៉ាងណា​ក៏ដោយ​នៅ​ថ្ងៃមួយ​យើង​អាច​ខ្លាំង​បាន តែ​មុននឹង​ខ្លាំង​ត្រូវ​ហ៊ាន​ទទួលស្គាល់ថា​ពេលនេះ​យើង​ខ្សោយ ហើយ​ពេលនេះ​យើង​កំពុងតែ​ត្រដាបត្រដួស​ទៅរក​ភាពខ្លាំង​ដោយ​ប្រឈម​ដោយ​សត្រូវ​សងខាង​ចាំតែ​ត្របាក់​

​លោក​បន្តថា យើង​ខុស​តែ​មិន​កែ ។ និយាយ​ពី​ខុស ខុស​មួយ​គរ អ្នកណា​រិះគន់​ល្មមៗ ចោទ​គេ​ប្រឆាំង​តែម្ដង ខុស​តាំងពី​កម្រិត​អាតូម​តូច​មួយ រហូត​ធ្វើ​ឲ្យ​អង្គធាតុ​នៃ​ប្រទេស​ទាំងមូល​ប្រែ​វាសនា , មន្ត្រី​ក៏​ខុស រាស្ត្រ​ក៏​ខុស ទាញ​អោយ​វាសនា​ជាតិ​ទាំងមូល​បិះ​នឹង​ដើរ​ផ្លូវខុស​ម្ដងៗ , មន្ត្រី​ថ្នាក់​ស្មើៗ​មេឃ​ក្រោម​ជើងព្រះ​ឥន្ទ្រ​ពេលខ្លះ​និយាយ​មួយ​បន្ទាត់ ខុស ៣​ម៉ាត់ សាក​រិះ​គន់មើល គេ​អត់​ទទួល​ទេ លេស​ឆ្វេង​លេស​ស្ដាំ ការពារ​កំហុស​ខ្លួន តែបើ​រាជការ អស់លោក​អ្នកមុខអ្នកកា​រ​ដែល​សកម្ម​បំផុត តាម​ខ្ញុំ​សង្កេត​គឺ​គឺ​សក​ម្មខាង​ដណ្ដើម​គ្នា​យកគុណ​សម្បត្តិ , មន្ត្រី​ពូកែៗ គេ​ខឹង គេ​ជ្រេញ​ដែរ តែ​គេ​អត់​ហ៊ាន​រិះគន់ ព្រោះ​គេច​ង់​កែតម្រូវ ដឹង​តែ​រក​វិធី​កម្ចាត់​គេ​ចោល យូ​យូ ក្លាយជា គ ហើយ​ធ្វើ​ខុស​ចេះតែ​ខុស​បន្ត​រហូត​ក្លាយជា​វប្បធម៌ ខុស​កាន់តែ​ធ្ងន់​រហូត​ខ្លាច​និង​ទទួលកំហុស​៕​ ដោយ​៖​កូ​ឡាប​

spot_img
×