Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​កែច្នៃ ប្រភេទ​(​កាប៊ីន​) ១៤​ដើម ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់ជូន​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​

spot_img

​ខេត្តព្រះវិហារ ៖ ថ្ងៃ​ចន្ទ ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក លោក​វរសេនីយ៍ទោ រឹទ្ធ សូ​ណា អធិការ​ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា ៖ នៅ​ចំណុច​ភូមិសាស្ត្រ ភូមិ​ពោធិ៍​ខឿន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ មានការ​ប្រគល់​អាវុធ​កែច្នៃ ប្រភេទ​(​កាប៊ីន​) របស់​ប្រជាពលរដ្ឋ ចំនួន ១៤​ដើម ជូន​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ដើម្បី​រក្សាទុក ។​

​ការប្រគល់​អាវុធ​កែច្នៃ​នេះ គឺជា​ស្មារតី​នឹករលឹក​របស់​ប្រជាពលរដ្ឋ ក្រោយពី​មានការ​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ផ្ដោត​សំខាន់​លើ​ការប្រើប្រាស់ អាវុធ​កែច្នៃ​ខុសច្បាប់​។ ក្នុងនោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បែងមានជ័យ ក៏បាន​ធ្វើ​ពិធី សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដោយបាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ឲ្យ​ពួកគាត់​បញ្ឈប់​ប្រើប្រាស់​អាវុធ​កែច្នៃ ក៏​ដូច​អាវុធ​ស្វ័យប្រវត្តិ​តទៅទៀត ពីព្រោះ​កាលណា​ប្រើប្រាស់​របស់​ទាំងនេះ គឺជា​ការខុសច្បាប់​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×