Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាង​ ២​ម៉ឺន​នាក់​ បាន​ជិះ​រថយន្តក្រុង​ឥត​គិត​ប្រាក់​របស់​រាជរដ្ឋាភិបាល​ទៅមក​ស្រុកកំណើត​នា​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​

spot_img

​ភ្នំពេញ​ ៖ រយៈពេល​៥​ថ្ងៃ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ទៅមក​តាម​បណ្ដា​ខេត្ត​ចំនួន​១៨ ដែល​រាជរដ្ឋា​ភិ​បាល​បានរៀបចំ​។​

​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ រាជរដ្ឋាភិបាល​បានរៀបចំ​រថយន្តក្រុង​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​គិត​ប្រាក់​រយៈពេល​៥​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​បើ​គិតពី​ថ្ងៃ​ដំណើរការ​ដំបូង រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរការ​សេវា​រថយន្តក្រុង​ឥត​គិត​ប្រាក់​នេះ មាន​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​តាមរយៈ​រថយន្តក្រុងរ​បស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ចេញពី​ភ្នំពេញ​ទៅ​ខេត្ត និង​ចេញពី​បណ្ដា​ខេត្ត​ចំនួន​១៨​មក​ភ្នំពេញ​វិញ​។​

​លោក អ៊ា​ន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី ៣០ ខែកញ្ញា គឺ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ មាន​ចំនួន ជាង​២​ម៉ឺន​នាក់ ដោយ​ប្រើប្រាស់​រថយន្ត​ទាំង​១២០​គ្រឿង ហើយ​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រដ្ឋា​ភិ​បាល​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការ​ផ្ដ​លើ​សេវា​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ទៅមក​ស្រុកកំណើត​ដោយ​ឥត​គិត​ប្រាក់​នេះ គឺជា​ការ​អនុវត្តតាម​ប្រសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​តម្រូវឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ រថយន្តក្រុង ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ចេញទៅ​តាម​បណ្តា​ខេត្ត​ចំនួន​១៨ ដោយ​ឥតគិតថ្លៃ ក្នុង​បំណង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ និង​ការកកស្ទះ​ចរាចរណ៍ ឬក៏​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជាដើម​។​

​គួរ​បញ្ជាក់ដែរថា រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំង​១២០​គ្រឿ​នេះ គឺមាន​ធ្វើដំណើ​ត​តាមផ្លូវ​ជាតិ​លខ​១ ទៅមក​ខេត្តព្រៃវែង និង​ស្វាយរៀង​។ ផ្លូវជាតិ​លេខ​២ ទៅមក​ខេត្តតាកែវ និង​ខេត្ត​កែប​។ ផ្លូវជាតិ​លេខ​៣ ទៅមក​ខេត្តកំពត​។ ផ្លូវជាតិ​លេខ​៤ ទៅមក​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។ ផ្លូវជាតិ​លេខ​៥ ទៅមក​ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង​បន្ទាយមានជ័យ​។ ផ្លូវជាតិ​លេខ​៦ ទៅមក​ខេត្តកំពង់ធំ និង​សៀមរាប​។ ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ ធ្វើដំណើរ​ទៅមក​ខេត្តកំពង់ចាម ក្រចេះ និង​ខេត្តស្ទឹងត្រែង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×