Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​កំប៉ិកកំប៉ុក គ្រាន់តែ​នោម​ដាក់​របង​ផ្ទះ​សោះ ដល់​ថ្នាក់​កើតជា​ជម្លោះ ទាញ​ពូថៅ​កាប់​រយះ​ក្បាល​ម្នាក់​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​ដោយ​ចេតនា រឿង​នោម​ដាក់​របង​ផ្ទះ កើតជា​ជម្លោះ ទាញ​ពូថៅ​កាប់​រយះ​ក្បាល​ម្នាក់ ហើយ​ជនដៃដល់​បិទ​សាប៊ូ រត់​បាត់​។​

​កើតហេតុ​ថ្ងែ​ចន្ទ​០២​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​២០១៩ វេលា​ម៉ោង ០៦.០៨​នាទី​នៅ​ចំណុច​លើផ្លូវ​លំ​មុខផ្ទះ​ជនរងគ្រោះ​ភូមិ​បឹង​គ្រំ​លើ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ឈ្មោះ​មាន សុខុម ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។​
​ជនសង្ស័យ​០១​នាក់​(​គេចខ្លួន​) ឈ្មោះ ឃុ​ត សុភ​ក្ត័ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។​

​ផលប៉ះពាល់ ជនរងគ្រោះ​រងរបួស​ក្បាល​និង​ក ខាងក្រោយ​ផ្នែក​ឆ្វេង ។​

​សភាព​រឿង​ហេតុនេះ គឺ​នៅ​ថ្ងៃទី ៣០​ខែកញ្ញា​ឆ្នាំ ២០១៩ វេលា​ម៉ោង ៦និង០០ ព្រឹក​ឈ្មោះ មាន វាសនា ហៅ​លឹប​ដែល​ត្រូវជា​កូន​ជនរងគ្រោះ​ឈ្មោះ​មាន សុខុម បាន​បាញ់​ទឹក​ជ្រូក​និង​បាច​ចំណី​មាន់នៅ​ខាងក្រោយ​ផ្ទះ​ក្បែរ​មាត់ទន្លេ​ក្រោយមក​ឈ្មោះ​មាន វាសនា​បាន​ដើរទៅ​នោម​ក្បែរ​របង​ព្រំដី ឈ្មោះ​ឃុ​ត សុភ​ក្ត័​ក៏បាន​ស្រែក​ឲ្យ​ឈ្មោះ​មាន វាសនា ថា ហ្អែ​ង​ឈ្លើយ​ម្ល៉េះ​នោម​ដាក់​របង​អញ​ហើយ​ឲ្យ​ឈ្មោះ​មាន វាសនា មក​មុខផ្ទះ​បើក​ទ្វាររបង​ដើម្បី​វាយ​គ្នា​ពេលនោះ​ឈ្មោះ​ឃុ​ត សុភ​ក្ត័ និង​ក្រុមគ្រួសារ​បាន​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​ជាមួយ​ក្រុមគ្រួសារ​ឈ្មោះ​មាន វាសនា នៅលើ​ផ្លូវ​មុខផ្ទះ​ឈ្មោះ​មាន សុខុម បន្ទាប់មក​ឈ្មោះ​មាន វាសនា បាន​បើកទ្វារ​របង​ហើយ​ដើរ​ចេញទៅ​ផ្លូវ​បាន​មួយ​ជំហាន​ក៏​ឈ្មោះ​ឃុ​ត សុភ​ក្ត័​បាន​ស្ទុះ​មក​វាយ​ឈ្មោះ​មាន វាសនា​ចំនួន ០៣ ដៃ​ហើយ​ឈ្មោះ​មាន សុខុម​(​ជនរងគ្រោះ​)​ដែល​ត្រូវជា​ឪពុក បាន​ចេញទៅ​ជួយ​ឃាត់​ក៏ត្រូវ​ឈ្មោះ​ឃុ​ត សុភ​ក្ត័​ដក​ពូថៅ​ពី​ចង្កេះ​កាប់​ឈ្មោះ​មាន សុខុម​បណ្ដាល​ឲ្យ​រងរបួស​ហើយ​រត់​គេចខ្លួនបាត់​តែម្ដង ។​

ករណី​នោះ​កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹង​គ្រំ​កំពុង​ស្រាវជ្រាវ​កសាង​សំណុំរឿង​បន្ត​ចាត់ការ តាម​នីតិវិធី ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×