Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ ដល់​វេន​កូន​ចេញ វាយ​បង្ក្រាប​ចោរ​ក្បត់ជាតិ នេះហើយ​

spot_img

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​សារ​បង្ហោះ​លេី​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ថា ដល់​វេន​កូន​ចេញ​វាយ​បង្ក្រាប​ចោរ​ក្បត់ជាតិ​​នេះហើយ ព្រោះ​គេ​ជា​អ្នកចេញ​វាយ​កូន មុន ទាក់ទង​ជាមួយ​ការ​មួលបង្កាច់​របស់​ជ​ន​ក្បត់ជាតិ សម រង្ស៊ី និយាយ​ជាសាធារណៈ​ទៅកាន់​អ្នកគាំទ្រ​គាត់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃទី​២៨ កញ្ញា ២០១៩) ។ ក្រៅពី​លើកតម្កើង​ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង​និង​ខ្លួន​គាត់​ដែល​បាន​សិក្សា​នៅ​ទីនោះ គាត់​ក៏បាន វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា និង​សម្តេច​តេ​ជោ​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា សូម​ស្តាប់​កូនប្រុស​ខ្ញុំ​និយាយ​ទាក់ទង​ជាមួយ​ការ​រមួល​បង្កាច់​របស់​ជន​ក្បត់ ជាតិ​។ ដល់​វេន​កូន​ចេញ​វាយ​បង្ក្រាប​ចោរ​ក្បត់ជាតិ នេះហើយ​ព្រោះ​គេ​ជា​អ្នកចេញ​វាយ​កូន​មុន​។​

​តើ​លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ ដើម្បី​ការពារ​សម្តី​របស់លោក​ទេ​?

​ការ​ភ្នាល់​គ្នា​ជា​សាធារណៈ ជា​រឿង​មួយ​ដែល​ខ្ញុំ​មិនសូវ​ដែល​ចង់​ធ្វើ​ទេ ប៉ុន្តែ​ពេលខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្ញុំ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល​ពី​សំណាក់​បុគ្គល​មួយចំនួន​។​

​កន្លងទៅ​ពេល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់លោក សម រង្ស៊ី ខ្ញុំ​ធ្លាប់បាន​ប្រាប់​គាត់​ថា​ឪពុក​របស់ខ្ញុំ ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ លោក​មិនដែល​ធ្វើការ​វាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ ជាពិសេស​គឺ​ទៅលើ​កូនចៅ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​កូន​របស់គាត់​អោយជួយ​ប្រាប់​ទៅ​ឪពុក​របស់គាត់​ផង​ថា ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​មិនគួរ​ធ្វើការ​វាយប្រហារ​ទៅលើ​ក្រុមគ្រួសារ​របស់​គូបដិបក្ខ​របស់ខ្លួន​ទេ​។ គួរ​មាន​ព្រំដែន​សីលធម៌ គុណធម៌​មួយ ក្នុង​ការធ្វើ​នយោបាយ​។​

​ប៉ុន្តែ​ជាច្រើនលើក​ច្រើនសា​រហើយ​ដែល​លោក សម រង្ស៊ី បើក​ការវាយប្រហារ មួលបង្កាច់​មកលើ​ក្រុម​គ្រួ​ស្រា​របស់ខ្ញុំ ដោយ​រួមទាំង​រូបខ្ញុំ និង​ប្អូនៗ​របស់ខ្ញុំ​។​

​ជាក់ស្តែង​ថ្ងៃនេះ​ខ្ញុំ​ក៏មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេលដែល​បានឃើញ​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​គាត់់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃទី ២៨ កញ្ញា ២០១៩) ដែល​ក្រៅពី​លើកតម្កើង​ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង​និង​ខ្លួន​គាត់​ដែល​បាន​សិក្សា​នៅ​ទីនោះ គាត់​ក៏បាន​វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា និង​សម្តេច​តេ​ជោ​ផងដែរ​។​

​អ្វីដែល​ជាការ​ចាប់អារម្មណ៍​សម្រាប់​ខ្ញុំ គឺ​គាត់​ក៏បាន​ចោទ​ជា​សាធារណៈ​ថា សញ្ញាបត្រ​ដែល​ខ្ញុំ​បានទទួល​ពីសា​លា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់អោយ និស្សិត​យោធា​បរទេស​ដើម្បី​ជាការ​លើកទឹកចិត្ត​តែប៉ុណ្ណោះ​ហើយ​និស្សិត​បរទេស​មិនបាច់​ខំរៀន​ក៏បាន​ចូល​និង​បាន​ជាប់​ដោយ​ងាយ​ដែរ​។​

​ចំពោះ​លោក​សម រង្សី ដែល​គាត់​បាន​តាំងខ្លួន​ជា​អ្នកចេះដឹង​ខ្ពស់​និង​មាន​សញ្ញាបត្រ​ពី​ស្រុក​បារាំង​នោះ ខ្ញុំ​គិតថា​ការដែល​គាត់​ហ៊ាន​លើក​យកមក​និយាយ​ជា​សាធារណៈ​ថា​សញ្ញាបត្រ West Point របស់ខ្ញុំ​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ជា​សញ្ញាបត្រ​ការទូត​នោះ គឺ​គាត់​ប្រាកដជា​បានធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​ការពារ​អំណះអំណាង​របស់គាត់​ហើយ ហើយនឹង​មិន​ខ្លា​ចនឹង​ការពារ​សម្តី​របស់គាត់​នោះទេ​។​

​ហេតុដូច្នេះ ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក សម រង្ស៊ី បែបនេះ ប៉ុន្តែ​ត្រូវការ​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​ខ្ញុំ​ផ្ទាល់ (​ក៏ដូចជា​របស់​និស្សិត​បរទេស​ផ្សេងទៀត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា West Point ដែល​រួមមាន​អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន Fidel Ramos, អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle, អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រី​កា Jose Maria Figures …​។​ល​។ និង​ដើម្បី​ការពារ​តម្លៃ​របស់​សាលា West Point ដែលជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក ដែលមាន​ស្តង់ដារ​អប់រំ​តឹងរឹង ម៉ត់ចត់​និង​ស្មើរ​ភាព គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស​ឬ​អាមេរិកាំង​នោះទេ​) ខ្ញុំ​សូម​អញ្ជើញលោក សម រង្សី ភ្នាល់​គ្នា​បន្តិច ដើម្បី​ី​ឲ្យ​ខ្ញុំ​និង​លោក សម រង្ស៊ី មានឱកាស​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​រៀងៗ​ខ្លួន តាមរយៈ​ការការពារ​នូវ​ពាក្យសម្តី​ឬ​អំណះអំណាង​ដែល​លោក សម រង្ស៊ី បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ÷

១. បើសិនជា​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point មានការ​ផ្ដល់​សញ្ញាបត្រ​ពីរ​ប្រភេទ​ដូច​លោក​សមរង្ស៊ី​បាន​លើក​នោះ ជាពិសេស​គឺ​សញ្ញាបត្រ​ប្រភេទ​២ ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ការទូត​ដែល​សាលា West Point ផ្តល់អោយ​និស្សិត​យោធា​បរទេស​នោះ ហើយ​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា West Point ព​តិ​ជាមាន​ការបែងចែក​ស្តង់​ដារ​ខុសគ្នា​រវាង​និស្សិត​យោធា​បរទេស​និង​អាមេរិក​មែន​នោះ​÷ ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់ខ្ញុំ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ហើយ​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។​

២. ប៉ុន្តែ​បើ​លោក​សមរង្ស៊ី​មិនអាច​បង្ហាញថា​សាលា West Point មាន​សញ្ញាប័ត្រ​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ខុសគ្នា ដោយ​មួយ​ប្រភេទ​មានតម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត យោធា​អាមេរិក​និង​មួយ​ប្រភេទ​ទៀត​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស ហើយ​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស​និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់ដារ​ខុសគ្នា​នៅ West Point នោះ​÷ ខ្ញុំ​សូមអោយ​លោក​សមរង្ស៊ី លាឈប់​
​ពី​នយោបាយ​ជា​រៀងរហូត​។​

​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់ ខ្ញុំ​គិតថា​លោក​សមរង្ស៊ី​ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់ និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដ​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ ព្រោះ​លោក រម រង្ស៊ី ពិតជា​ចង់​រក្សា​តម្លៃ​របស់គាត់​ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​។​

​ប៉ុន្តែ​បើសិនជា​លោក​សមរង្ស៊ី​មិន​ហ៊ាន​ភ្នាល់​ឬ​មិនអាច​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​បាន​និយាយ​នោះទេ គាត់​នឹង​បង្ហាញថា​គាត់​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ចាស់​តែ​អាយុ​ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស់​សញ្ញាបត្រ និង​គ្មាន​ការទទួលខុសត្រូវ និង​គ្មាន​ភាពជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។​

​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុស​ត្រូ​ជាមួយនឹង​សម្តី​របស់ខ្ញុំ​ដែល​បាន​និយាយ​ខាងលើ​ ​តើ​លោក សម រង្ស៊ី ហ៊ាន​ទេ​? តើ​គាត់​ហ៊ាន​ការពារ​នូវ​អ្វី​បាន​គាត់​បាន​និយាយ​ជា​សាធារណៈ​នោះទេ​?

​ផ្ញើរ​ជូន​លោក សមរង្ស៊ី ពី​សំណាក់​ក្មេងជំនាន់ក្រោយ​ម្នាក់ ហើយ​ក្មេង​ម្នាក់នេះ កំពុង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់ទុំ​ម្នាក់​នោះ​…៕ ​ដោយ​៖​កូ​ឡាប​

spot_img
×