Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ស្រុត​ផ្ទះ​ចូល​ទន្លេបាសាក់ នៅ​តំបន់​ច្រាំង​បាក់ ចំនួន​២​ខ្នង

spot_img

​ភ្នំពេញ ៖ រោង​កាហ្វេ​ជាប់មាត់​ទន្លេមេគង្គ​ក្រោម ស្ថិតក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ដែល​បងប្អូន​ពលរដ្ឋ​អ្នក​ច្បារអំពៅ ត្រូវបាន​បាក់​ស្ទើរតែ​លិច​ចូលទៅក្នុង​បាតទន្លេ​ទៅហើយ ដោយសារតែ​រង​ឥទ្ធិពល​ធម្មជាតិ ។ ហេតុការណ៍​បាក់​ច្រាំង​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​យោងតាម​ការរៀបរាប់​របស់​បុរស​ចំណាស់​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​រោង​កាហ្វេ​បានឱ្យដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​ជាមួយ​ខ្យល់​បោកបក់​យ៉ាងខ្លាំង​ផងដែរ នាំឱ្យមាន​រលក​ទឹកទន្លេ​រឹតតែ​បោកបក់​ផ្ទប់​មាត់ច្រាំង​កាន់តែខ្លាំង ជាហេតុ​ធ្វើ​ឱ្យសសរ​ជើង​រោង​កាហ្វេ​ដែល​សង់​ជាប់​នឹង​ទន្លេ​ត្រូវ​រង្គើរ និង​សសរ​ខ្លះ​ត្រូវ​ប្រេះ ដូច្នេះហើយ​ជាហេតុ​នាំឱ្យ​គាត់ និង​ក្រុមគ្រួសារ​ផ្អាក​លក់ និង​នាំគ្នា​ប្រមែប្រមូល​អីវ៉ាន់​យកចេញ ចៀសវាង​ការបាក់រ​លំដោយ​យថាហេតុ​ណាមួយ​បង្កឱ្យមាន​គ្រាះថ្នាក់​ដល់​មនុស្ស ។​

រោង​កាហ្វេ​ខាងលើនេះ គឺ​សង់​ជាប់​នឹង​លំនៅឋាន​ដែល​គាត់​កំពុង​ស្នាក់​ប្រាស្រ័យ​ជុំ​គ្រួសារ​បច្ចុប្បន្ននេះ​ផងដែរ ដែលមាន​ប្រវែង​៥០​ម៉ែត្រ​គុណ​៥​ម៉ែត្រ ហើយពី​ដើមឡើយ​រោង​កាហ្វេ និង​លំនៅឋាន​របស់លោក គឺ​ស្ថិតនៅ​ពាក់​កណ្តាលទន្លេ​បច្ចុប្បន្ន គឺ​ប្រមាណ​១០​ឆ្នាំមុន​ផ្ទៃ​ទន្លេ​គឺ​តូច​ប៉ុណ្ណោះ​ដែលមាន​លំនៅឋាន​ពលរដ្ឋ​ជាច្រើន ប៉ុន្តែ​ដោយសារ​ទឹកជំនន់​ចេះតែ​ឡើង​ជន់​រហូត ហើយ​ច្រាំង​ក៏​ចេះតែ​បាក់ ទើប​ពលរដ្ឋ​មួយចំនួន​សម្រេចចិត្ត​ចាកចេញ ដោយ​ប្តូរ​ទីលំនៅ​ឋាន​ទៅ​ទីទួល​នៅ​កន្លែង​ផ្សេង​។​

លំនៅឋាន​ស្នាក់អាស្រ័យ​របស់លោក​ដែល​នៅជាប់​នៅ​រោង​កាហ្វេ​នោះ ក៏​ប្រឈម​នឹង​ការបាក់​ស្រុត​ចូល​ទន្លេ​ផងដែរ ព្រោះ​ដី​នៅ​ទីនោះ មាន​លក្ខណៈ​ទន់ជ្រាយ ជាពិសេស​ផ្ទៃ​ការ៉ូឡា គឺមាន​ការ​ប្រេះ​ស្រាំង​ខ្លាំង​ផងដែរ ដែលជា​ហេតុ​អាច​បង្កឱ្យមាន​ការបាក់​រ​លំនៅឋាន​ចូល​ទន្លេ​ដោ​យថាហេតុ​ណាមួយ ។​

​ជាមួយនឹង​គ្រោះថ្នាក់​បាក់​ច្រាំងទន្លេ​នេះ លោក​ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩​នេះ​ថា តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ក្នុងនោះ​បានអោយ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យមើល​ពី​ស្ថានភាព និង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ស្រង់​នូវ​ស្ថិតិ ករណី​គ្រោះមហន្តរាយធម្មជាតិ​បាក់​ច្រាំងទន្លេ នា​វេលា​ម៉ោង​១១​ព្រឹក នា​ថ្ងៃ​៣០ ខែកញ្ញា​នេះ​ដែល ស្ថិតនៅ​ភូមិ​កណ្តាល​១ និង​ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ដែល​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​បាក់ស្រុត​ផ្ទះ​ចូល​ទន្លេបាសាក់ នៅ​តំបន់​ច្រាំង​បាក់​ចំនួន​២​ខ្នង ផ្ទះ​និង​រង​ផលប៉ះពាល់​៧​ខ្នង ផ្ទះ​ត្រៀម​រុះរើ​១​ខ្នង សរុប​១០​ខ្នង ផ្ទះ​ស្មើនឹង​១៤​គ្រួសារ តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

​លោកនាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា នា​ខណៈនោះ ក្នុងនាម​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​នាំនូវ​ការចូលរួម​សោកស្តាយ និង​ចូលរួម​រំលែក​នូវ​ទុក្ខលំបាក ជាមួយ​គ្រួសារ​រងគ្រោះ​ទាំងអស់ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ ជាមួយគ្នានេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​តំបន់​ច្រាំង​បាក់ នា​មាត់ទន្លេ សូម​មានការ​ប្រុងប្រយ័ត្ន ពី​ការស្រុត​បាក់​ដី​មាត់ច្រាំង បើ​ឃើញ​ស្ថានការណ៍​មិន​ស្រួល​ត្រូវ​ឆាប់​រុះរើ​ផ្ទះ ឬអី​វ៉ាន់ និង​រាយការណ៍ ជូន​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​ផងដែរ​៕​ ដោយ ៖​ កូ​ឡាប​

spot_img
×