Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ព្រមាន​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល មិន​សហ​ការបើក​ពង្រីក​ផ្លូវ​តំបន់​ពយ​កំ​ពេញ ដើម្បី​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ថ្មី បំរើ​វិស័យ​ទេសចរណ៍​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត ចុះ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​គេហទំព័រ CEN.COM.KH ទើប​ទទួលបាន នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមករា ឆ្នាំ​២០១៨ បាន​ជម្រាប​ដល់ លោក​- លោកស្រី ដែលជា​ម្ចាស់​របង ឬ​ស​ដំណង់​នានា នៅ​តំបន់​អភិវឌ្ឍន៍​ពយ​កំ​ពេញ ស្ថិ​តក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

លិខិត របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្តីពី​ការរុះរើ​របង ឬ​សំណង់​នានា ដែល​ប៉ះពាល់​លើ​ការបើកផ្លូវ​តាម​លក្ខណៈ​ប្លង់​ប្រព័ន្ធ ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ពយ​កំ​ពេញ ស្ថិ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នេះ គឺមាន​កម្មវត្ថុ និង​យោងតាម​៖

– អនុក្រឹត្យ​លេខ​៤២ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៥ ស្តីពី​នគរូបនីយកម្ម​រាជធានី ក្រុង និង​ទីប្រជុំជន​។​

– អនុ​ក្រិ​ត្យ​លេខ​៨៦ អនក្រ​.​បក ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៩៧ ស្តីពី​លិខិតអនុញ្ញាត​សាងសង់​។​

– ប្រកាស​រួម​លេខ​១២២៩ ប្រក​.​ម​ផ​.​ដន​ស ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្តីពី​ការទប់ស្កាត់​ការសាងសង់ គ្មាន​លិខិត អនុញ្ញាត សាងសង់ ឬ​សាងសង់​ខុសពី​លិខិតអនុញ្ញាត​។​

– សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ខេ​០១ ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១២ ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តប​តាម​កម្ម​វិ​ត្ថុ និង​យោង​ខាងលើ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​លោក​- លោកស្រី ដែលជា​ម្ចាស់ ដែលជា​ម្ចាស់​របង ឬ​សំណង់​នានា នៅ​តំបន់​អភិវឌ្ឍន៍​ពយ​កំ​ពេញ ស្ថិ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា​៖ ដើម្បី​អភិវឌ្ឍន៍​តំបន់​ពយ​កំ​ពេញ ឲ្យ​មាន​សោភ័ណភាព​ស្អាត និង​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត នឹង​បើកផ្លូវ​តាម​លក្ខណៈ​ប្លង់​ប្រព័ន្ធ សុ​វិ​រ​យោ​ដី ដែលមាន​ទទឹង​ប្រវែង ១២​ម៉ែត្រ ស្ថិ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

លិខិត​រដ្ឋបាលខេត្ត​ព្រះសីហនុ មាន​បោះត្រា និង​ចុះហត្ថលេខា លោក យន្ត មីន បាន​បង្ហាញថា ដើម្បី​ឲ្យ​ដំណើរការ នៃ​ការបើកផ្លូវ​មាន​ភាពរលូន រដ្ឋបាលខេត្ត​ព្រះសីហនុ បានស្នើ​លោក​- លោកស្រី ធ្វើការ​រុះរើ​របង ឬ​សំណង់​នានា ដែល​ចូលមក​ចំណុច​និយាម​កា ទៅតាម​ស្នាមគំនូស​ពណ៌​ក្រហម ដែល​មន្ត្រី​ជំនាញ​បាន​បាញ់ថ្នាំ​ជា​សម្គាល់ ដោយ​ទុក​រយៈ ១៥​ថ្ងៃ ឲ្យ​ធ្វើការ​រុះរើ​របង ឬ​សំណង់​នានា ដោយ​ខ្លួនឯង​។​

​ប៉ុន្តែ​បើ​ក្នុងករណី​ម្ចាស់​របង ឬ​សំណង់​នានា មិន​រុះរើ​ដោយ​ខ្លួន​ឯ​តាម​រយៈពេល​កំណត់​ទេ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ចាត់​កម្លាំង​រុះរើ​របង ឬ​សំណង់​នានា​ទាំងនោះ​ចោល ដោយ​មិន​ទទួលខុសត្រូវ ចំពោះ​រាល់​ការខូចខាត​នោះទេ​។​

​ទាក់ទិន​ព័ត៌មាន​នេះ ទាំង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ ចំពោះ​សេចក្តីជូនដំណឹង ឬ​សារ​ព្រមាន របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ស្តីពី​ការរុះរើ​របង ឬ​សំណង់​នានា ដែល​ប៉ះពាល់​លើ​ការបើកផ្លូវ​តាម​លក្ខណៈ​ប្លង់​ប្រព័ន្ធ ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ពយ​កំ​ពេញ ស្ថិ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ពេលនេះ​។​

​ឆ្លៀតឱកាស​នេះ អ្នកឃ្លាំមើល​សង្គម មន្ត្រីរាជការ​ថ្នាក់ទាប និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ក៏បាន​សំណូមពរ​ដល់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ពួកគេ​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល ឬ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជួយ​រៀបចំ​អភិវឌ្ឍ​ស្ថាបនា​ឆ្នេរសមុទ្រ នៅ​តំបន់​ទើប​អភិវឌ្ឍ​ពយ​កំ​ពេញ ឲ្យ​ក្លាយទៅជា​ឆ្នេរ​ខ្សាច់​ថ្មី​មួយទៀត សម្រាប់​បំរើ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូលទៅ​កម្សាន្ត​នា​ថ្ងៃ​អនាគត​។​

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក​(Adhoc) ប្រចាំខេត្ត​ព្រះសីហនុ គាំទ្រ​ចំពោះ ចំណាត់​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ពិសេស​ផែនការ​អភិវឌ្ឍ​បើក​ពង្រីក​ផ្លូវ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មកនេះ​។ ជាពិសេស​ការបើក​ពង្រីក​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ ចូលទៅ​តំបន់​អភិវឌ្ឍ​ពយ​កំ​ពេញ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍ ដែល​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​ចំនួន​ភ្ញៀវទេសចរ​កើន​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោកស្រី សុធា​រី ក៏បាន​សំណូមពរ​ទៅដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ជម្រុញ​អភិវឌ្ឍ​ប្រែក្លាយ​ឆ្នេរសមុទ្រ នៅ​តំបន់​ពយ​ម៉ា​ចូ​វ ដោយ​ត្រូវ​បូម​ខ្សាច់​ដាក់​ឆ្នេរ​នេះ អភិវឌ្ឍ​ប្រែក្លាយ​ឲ្យ​ទៅជា​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​ថ្មី​មួយទៀត នា​ខេត្ត​ព្រះសីហនុ ទុក​សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍ ឲ្យ​បាន​ច្រើន​កន្លែង​ទៀត​។​

​ត្រង់ចំណុច​នេះ ទាំង​មន្ត្រី​ឃ្លាំមើល​សង្គម និង​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ ក៏បាន​ស្នើ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ក៏ត្រូវ​រុះរើ​តូប​លក់ដូរ ដែល​សង់​អនាធិបតេយ្យ​នៅលើ​ទឹកសមុទ្រ ឬ​លើ​ឆ្នេរសមុទ្រ​នា​តំបន់​ពយ​ម៉ា​ចូ​វ​រាល់ថ្ងៃនេះ ដើម្បី​យក​ទីតាំង​នោះ មក​អភិវឌ្ឍ​ឲ្យ​ប្រែក្លាយជា​ឆ្នេរ​ខ្សាច់​ថ្មី​មួយទៀត សម្រាប់​បំរើ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។​
​ទោះជា​បែបណា​ក្តី លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីះ​នុ រំពឹងថា តាមរយៈ​លិខិត​រដ្ឋបាលខេត្ត ចុះ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ លោក​- លោកស្រី ដែលជា​ម្ចាស់​របង ឬ​សំណង់​នានា នឹងធ្វើ​ការរុះរើ​របង ឬ​សំណង់​នានា ដែល​ប៉ះពាល់​លើ​ការបើកផ្លូវ​តាម​លក្ខណៈ​ប្លង់​ប្រព័ន្ធ ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ពយ​កំ​ពេញ ស្ថិ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​នេះ ឲ្យ​ស្របតាម​សេចក្តីណែនាំ របស់​រដ្ឋបាលខេត្ត ក្នុង​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​។​

​បន្ថែម​លើ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានផ្តល់​សម្ភាស​ដល់​អ្ន​ក​យក​ព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​ព្រះសីហនុ​ថា នៅតាម​តំបន់​ឆ្នេរសមុទ្រ​នានា នៅ​ខេត្ត​ព្រះសីហនុ នឹងមិន​អនុញ្ញាត ឲ្យ​មាន​សំណង់​សង់​អនាធិបតេយ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណភាព​ឆ្នេរសមុទ្រ ជាពិសេស​នាំ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ផែនការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នោះទេ​៕ ដែន សីមា


spot_img
×