Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ​៣​នាក់​ ជា​ជនជាតិ JORDAN ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ទៅ​សាលាដំបូង​ខេត្ត ពីបទប្រព្រឹត្ត​អំពើ​លួច​

spot_img

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ JORDAN ចំនួន​៣​នាក់ ក្នុងនោះ​ស្ត្រី​១​នាក់ រួមទាំង​វត្ថុតាង​រថយន្ត​១​គ្រឿង និង​សម្ភារ​មួយចំនួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​លោក​វរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ជា​ជនជាតិ JORDAN ចំនួន​៣​នាក់ គឺមាន​ឈ្មោះ ១/- MUNA RAMADAN RASHED ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ,២/-​ឈ្មោះ AHMAD RAMADAN RASHEED SALEH ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ,៣/-​ឈ្មោះ KHALED RAMADAN RASHEED SALEH ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា ៖ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​៣​នាក់​នេះ បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក LUXUS RX 300 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2T 8490 បានធ្វើ​សកម្មភាព​ចូលក្នុង​ផ្ទះ​របស់​ឈ្មោះ សាយ សុភា ភេទ​ស្រី អាយុ ៤៤​ឆ្នាំ នៅ​ភូមិ​កណ្តាល​លិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយ​សួររក​ទិញ​បារី​រួច​ដើរចូល​ទៅយក​បារី​ម៉ាក CAMBO ចំនួន​១​សុង មក​ដាក់​លើ​ទូ​ដូរ​ប្រាក់ ហើយ​ជនល្មើស​នោះ បាន​ដក​ប្រាក់​ចំនួន​100​ដុល្លារ ឲ្យ​ទៅ​ម្ចាស់ផ្ទះ ហើយ​ពេលនោះ​ឈ្មោះ សាយ សុភា បាន​រកប្រាក់​ដុល្លារ​អាប់ ជនល្មើស​បាន​យកដៃ​លូក​ចូលក្នុង​ទូ​ប្រាក់​ឆក់​យកលុយ​ចំនួន 1.000​ដុល្លារ ភ្លាមនោះ​ម្ចាស់ផ្ទះ​ឃើញ​ក៏បាន​ទាញ​ប្រវាយប្រតប់​គ្នា យកលុយ​មកវិញ តែ​មិនបាន​ជនល្មើស​បាន​រត់​ចូល​រថយន្ត​បើក​ចេញ​គេចខ្លួន ហើយ​ត្រូវ​ជនរងគ្រោះ​ថត​បាន​ភាគី​រថយន្ត មកប្តឹង​នគរបាល ភ្នំស្រុក ជួយ​អន្តរាគមន៍ តាម​ចាប់បាន​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​យប់ ថ្ងៃ​ដដែល ហើយ​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផែន​ការងារ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×