មហាអំណាចសេដ្ឋកិច្ចចិន បានប្រារព្ធពិធិខួបលើកទី ៧០ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ជាមួយនឹងការហែរក្បួនយោធាដ៏ធំបំផុត។
កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ លោក ម៉ៅ សេតុង ឬលោកប្រធានម៉ៅ បានប្រកាសពីការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ក្រោយពេកកងកម្លាំងបក្សកុម្មុនិស្តបានយកឈ្នះសង្គ្រាមស៊ីវិល។
ប្រទេសចិនបច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែវានៅតែស្ថិតក្នុងចំណោមប្រទេសមួយដែលមានការរឹតត្បិតខ្លាំងបំផុត។
ការធ្វើការហែរក្បួនព្បុះហយាត្រាដ៏ធំបំផុតកំពុងនឹងត្រូវ ហើយលោកប្រធានាធិបតី ស៊ី ជីនពីងនឹងធ្វើការថ្លែងសន្ទរកថា។
កងទ័ពចំនួន ១៥០.០០០ បានប្រមូលផ្តុំគ្នានៅទីលាន Tiananmen ស្ថិតនៅកណ្តាលទីក្រុងប៉េកាំង ហើយបច្ចេកវិទ្យាយោធាថ្មីបំផុត ក៏ត្រូវបានគេដាក់តាំងបង្ហាញផងដែរ ។
សូមបញ្ជាក់ថា កាលពី ៧០ឆ្នាំមុន លោកប្រធានម៉ៅ បានប្រកាសពីការបង្កើតសាធារណៈរដ្ឋប្រជាមានិចិន ក្រោយពេលបក្សកុម្មុនិស្តចិនបានយកជ័យជម្នះលើបក្សកាន់អំណាច Kuomintang ។
ភាគីទាំងពីរបានជាប់ផុងក្នុងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ ១៩២០មក ក្រោយពេលមានការដួលរលំប្រព័ន្ធរាជា ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC