Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រំលឹក​ខួប​លើក​ទី ៧០​ នៃ​ការបង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន

spot_img

​មហាអំណាច​សេដ្ឋកិច្ច​ចិន បាន​ប្រារព្ធ​ពិ​ធិ​ខួប​លើក​ទី ៧០ ​នៃ​ការបង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​នឹង​​ការ​ហែរ​ក្បួន​យោធា​ដ៏​ធំ​បំផុត​។​

​កាលពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ លោក ម៉ៅ សេ​តុង ឬ​លោក​ប្រធាន​ម៉ៅ បានប្រកាស​ពី​ការបង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្រោយ​ពេក​កងកម្លាំង​បក្ស​កុ​ម្មុនិ​ស្ត​បាន​យកឈ្នះ​សង្គ្រាមស៊ីវិល​។​

​ប្រទេស​ចិន​បច្ចុប្បន្ន​មានការ​រីកចម្រើន​យ៉ាងខ្លាំង ប៉ុន្តែ​វា​នៅតែ​ស្ថិត​ក្នុងចំណោម​ប្រទេសមួយ​ដែលមាន​ការ​រឹតត្បិត​ខ្លាំង​បំផុត​។​

​ការធ្វើការ​ហែរ​ក្បួន​ព្បុះ​ហយា​ត្រា​ដ៏​ធំ​បំផុត​កំពុង​នឹងត្រូវ ហើយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​នឹងធ្វើ​ការ​ថ្លែង​សន្ទរកថា​។​

​កងទ័ព​ចំនួន ១៥០.០០០​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Tiananmen ស្ថិតនៅ​កណ្តាល​ទីក្រុង​ប៉េកាំង ហើយ​បច្ចេកវិទ្យា​យោធា​ថ្មី​បំផុត ក៏ត្រូវ​បាន​គេ​ដាក់តាំង​បង្ហាញ​ផងដែរ​ ។​

​សូមបញ្ជាក់ថា កាលពី ៧០​ឆ្នាំមុន លោក​ប្រធាន​ម៉ៅ បានប្រកាស​ពី​ការបង្កើត​សាធារណៈរដ្ឋ​ប្រជា​មា​និ​ចិន ក្រោយពេល​បក្ស​កុ​ម្មុនិ​ស្ត​ចិន​បាន​យកជ័យ​ជម្នះ​លើ​បក្ស​កាន់អំណាច Kuomintang​ ។​

​ភាគី​ទាំងពីរ​បាន​ជាប់ផុង​ក្នុង​សង្គ្រាមស៊ីវិល​តាំងពី​ឆ្នាំ ១៩២០​មក ក្រោយពេល​មានការ​ដួលរលំ​ប្រព័ន្ធ​រាជា​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×