Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាង ១០០​នាក់​ ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ឥណ្ឌា​

spot_img

​មនុស្ស​ចំនួន​ជាង ១០០​នាក់​ បាន​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​បង្កឡើង​ដោយសារតែ​ភ្លៀង​ធ្លាក់់​ខ្លាំង នៅក្នុង​រដ្ឋ Uttar Pradesh និង​រដ្ឋ Bihar នៃ​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌា​។​

​ការធ្វើដំណើរ​តាម​រថភ្លើង តាម​យានយន្ត ការផ្តល់​សេវាកម្ម​សុខា​ភិ​បាល សាលារៀន និង​ការ​ផ្គត់​ផ្គង​អគ្គិសនី​ត្រូវបាន​បង្អាក់​ដោយសារ​ទឹកជំនន់​នៅក្នុង​រដ្ឋ​ទាំង ២​ខាងលើ​។​

​របាយការណ៍​របស់រ​ដ្ឋ Uttar Pradesh បាន​បញ្ជាក់ថា មនុស្ស​ចំនួន ៩៣​នាក់​បាន​ស្លាប់​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ ។​

​ចំណែក​អ្នកស្លាប់​នៅក្នុង​រដ្ឋ Bihar បាន​កើន​ឡើងដល់ ២៩​នា​កក់​ហើយ បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​សូមបញ្ជាក់ថា គ្រោះទឹកជំនន់​តែង​កើតមាន​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ទី ២​នេះ បណ្តាល​ឲ្យ​ប្រជាជន​ជា​ច្រើ​បាន​ស្លាប់បាត់​បង់ជីវិត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×