Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្តក្រុ​ងក្រុ​មហ៊ុន​រិទ្ធមុនី បុករថយន្តកាម​រី​ ប្រល័យជីវិតមនុ​ស្ស​ម្នាក់ ទាំងព្រឹកព្រលឹ​ម​

spot_img

សៀមរាប ៖ នៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាច​រ​ នៅលើផ្លូវជាតិលេខ ៦A​ ​ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ​រវាង​រថយន្តក្រុងរបស់ក្រុម​ហ៊ុ​នរិទ្ធមុ​នី​ បានបុកប៉ះជាមួយនឹងរថយ​ន្ត​ ម៉ា​កកាម​រីឆ្លាម​ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

នគរបាល បានឲ្យដឹងថា រថយន្ត ក្រុងរបស់ក្រុ​មហ៊ុ​នរិទ្ធ​មុ​នី ម៉ាកAERO QUEENHI CLASS ពណ៌ខៀវ លាយស ពាក់ផ្លាកលេខ ​ភ្នំ​ពេញ​ ៣C.៦៨៥៦ ធុនធំ ៤៥កៅអី
បើកបរដោយជនមិនស្គាល់អ​ត្ត​សញ្ញាណ​ ក្នុងទិសដៅពីកើតទៅ​លិ​ច បានបុកប៉ះជាមួយនឹងរថយ​ន្ត​ ម៉ាក​កាម​រីឆ្លាមពណ៌សម្បកឪឡឹក ​ពាក់ផ្លាកលេខ កំពង់ចាម២​A.៣០៨៣ បើកបរដោយឈ្មោះ សឿ​ង​ គា ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិ ខ្មែរជនជា​តិ​ខ្មែរ មានទីលំនៅភូមិស្រយ៉ូវ ឃុំ​ពុកយុ​ក ស្រុកស្ទឹងសែន ខេត្តកំពង់ធំ​
​បើក​បរក្នុ​ងទិ​សដៅពីលិ​ចទៅ​កើត (បញ្ច្រាសទិសគ្នា​)​ បណ្ដាលឲ្យស្លាប់ ឈ្មោះ ​សឿង គា ជា អ្នកបើកបររថយ​ន្ត​ម៉ាកកា​មរី​ឆ្លាម បណ្តាលឲ្យខូចខាតរ​ថយន្តម៉ាកកាមរីឆ្លាម ​(ធ្ងន់) និងខូចខាតរថយន្តក្រុង​ ​៤៥កៅ​អី(ធ្ងន់) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់​វែ​ង និងបញ្ជូនជនរងគ្រោះទៅ​ម​ន្ទីរ​ពេទ្យ​ និងសាកសពជនរងគ្រោះ ស​ម​ត្ថកិច្ចបានប្រគល់ក្រុមគ្រួ​សា​រសព យកទៅធ្វើបុណ្យតាមប្រពៃណី ​ចំ​ណែកអ្ន​កបើ​កប​ររថយ​ន្តក្រុង បានចុះរត់គេចខ្លួន​បា​ត់ពីក​ន្លែងកើ​តហេ​តុ ហើយ​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​រ​កជ​នស​ង្ស័យ ដែលរត់គេចខ្លួន​ ​៕ ដោយ៖កូឡាប

spot_img
×