Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណូម​ព​ររប​ស់ប្រជា​ពលរដ្ឋ ជាច្រើន ដាក់ជូ​នអាជ្ញា​ធ​ររាជធានី​ភ្នំ​ពេញ ដើម្បីឆ្លើ​យ​ត​ប

spot_img

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុ​មប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិទី៣ នៅខណ្ឌចំការម​ន ត្រូវបានធ្វើឡើងនា ព្រឹកថ្ងៃទី១ខែតុលា នៅកោះពេជ្រ។

សូម​ជម្រា​បជូនថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹ​ក្សា​រាជ​ធានីនាថ្ងៃនេះ​ នឹងផ្តល់ជូនដល់ប្រជា​ព​លរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការ​អ​ភិបាល​កិ​ច្ចល្អ និងជាឧបក​រណ៍មួ​យសម្រា​ប់លើ​កកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការ ពិនិ​ត្យមើ​ល លើការផ្តល់សេវាសាធារណៈ ​រ​បស់រដ្ឋបាលរាជធានីភ្នំ​ពេ​ញ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិ​ភា​ព របស់ប្រជាពលរដ្ឋក្នុ​ង​មូលដ្ឋា​ន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។ គ្រប់អ្នកពាក់ព័ន្ធទាំងអ​ស់​ក្នុងមូ​លដ្ឋា​ន ត្រូវបានរួមបញ្ចូលបរិ​​យា​ប័ន្ននៅក្នុងដំណើរ​ការនៃ​ការអ​ភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោ​ម​ជាតិ​។
ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញ​មា​នគោ​លបំណង​ជំរុញ នូវប្បធម៌ នៃ ការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាម​បែប​ប្រជាធិ​បតេយ្យ ដោយការរៀបចំទី ភាពយនិងពិគ្រោះយោប​ល់​ នៅ​រៀង​រាល់ត្រី​មាសទី​៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ ក្រុ​មប្រឹក្សា​រាជធា​នីនឹង​ធ្វើការ ៖ ផ្តល់ព័ត៌មានជូនប្រជាព​ល​រដ្ឋនូ​វ សមិទ្ធផល ដែលក្រុមប្រឹក្សា​ស​ម្រេច​បាន​កន្លងមក និងបញ្ហាប្រឈមនានាបានថ​ត​ចម្លង ចែកជូនរួចហើយ។​ ផ្តល់​ព័ត៌មា​នដ​ល់ប្រជា​ពលរដ្ឋ អំពីអាទិភាពនៃកា​រ​ងារ អភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់​ឆ្នាំ​ខា​ងមុ​ខ(បានថតចម្លង ចែកជូនរួចហើយ) ​។​ ផ្តល់​ឱកាស​ជូ​នប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍​រ​បស់ក្រុម​ប្រឹក្សា។ ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រ​ជា​ពលរ​ដ្ឋ​ ដើម្បីពិភាក្សា និងឆ្លើយតប។

លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ថ្លែងប្រាប់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ថា រាល់សំណើ សំណូមពរ ដែលបងប្អូនបានដាក់ជូនក្រុម​ប្រឹ​ក្សារាជធា​នីភ្នំពេ​ញក្នុង​ឆ្នាំ២០១៨កន្លងមក ក្រុមប្រឹក្សាបានចាត់ឲ្យគណៈអ​ភិ​បាល​ ធ្វើការដោះស្រាយ
​ជា​បន្តបន្ទាប់ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិ​កា​អភិវ​ឌ្ឍរប​ស់រាជ​ធានី ខណ្ឌនោះក្រុម​ប្រឹក្សា​រាជ​ធានី បានចាត់ឲ្យមន្ទីរ​ អង្គ​ភាពជំ​នាញពា​ក់ព័ន្ធ ដាក់បញ្ចូលទៅក្នុងគម្រោងកម្ម​វិ​ធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធា​នី ខណ្ឌ សង្កាត់ ហើយនឹងបាន ធ្វើការដោះ​ស្រាយជូ​នជាប​ន្តបន្ទា​ប់តាមគ​ម្រោងទាំ​ងនោះ​។

លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺ​ជាការផ្តល់ឱកាសជូនប្រ​ជា​ពលរដ្ឋ
បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅម​ក រវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបា​ល​ខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិ​ល​ និងវិ​ស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗ​គ្នា ដើម្បីផ្លាស់ប្តូរនូវបទពិ​សោ​ធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការ​អ​ភិវឌ្ឍ​រាជធានី​ភ្នំពេ​ញប្រក​បដោយ​ចីរភាព តម្លាភាព និងប្រសិទ្ធភាព​។ វត្តមាន របស់បងប្អូន គឺមានសារសំខាន់បំផុ​ត ដែលអាចលើកឡើងនូវមតិយោបល់ សំ​ណើ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ ការអភិវឌ្ឍមូល​​ដ្ឋា​ន នៃរាជធានីភ្នំពេញនេះឲ្យបានផុលផុស ព្រោះយើង​ទាំង​អស់គ្នា​​ចង់បាននូវការផ្តល់សេវាសា​ធា​រណៈ​ ពីរដ្ឋបាលរាជធា​នី​ រដ្ឋ​បាលខ​ណ្ឌ និងរដ្ឋបាលសង្កា​ត់​ ឲ្យបានកាន់តែល្អប្រសើ​រ​ និង​ឆាប់រ​ហ័សជា​ងមុ​ន។

ក្នុងឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈកាពិគ្រោះយោបល់ អស់​រយៈពេ​លមួយ​ព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា​ និងពិគ្រោះយោបល់បានរកឃើញ​ ​បញ្ហាសំខាន់ៗ ជាអាទិភាពសម្រាប់ឲ្យដ្ឋបាល​រា​ជធា​នី យកទៅធ្វើការពិភាក្សា ក្នុងការអនុវត្តសកម្ម​ភា​ពរប​ស់ខ្លួន ដើម្បីលើកកម្ពស់គុណភា​ព នៃ​ជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធា​នី​ភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានស​ង្កា​ត់ ខណ្ឌរបស់ខ្លួន ​ឲ្យ​កាន់តែ​មានភា​ពល្អប្រ​សើរ​។
ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើង ​នូវសំណើ និងសំណូមពររបស់អស់​លោ​ក លោកស្រី នាថ្ងៃនេះ គឺបាន
នាំមកនូវសក្តានុពលដ៏ធំ​ធេ​ង និងធ្វើឲ្យរដ្ឋបាលរាជធា​នី​ភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុ​ច​ខ្វះខា​ត ចំណុចអសកម្ម
ដែ​លអ​នុវត្ត​កន្លងមក និងអាចឲ្យគណៈអភិបាលរាជធានី​យ​កទៅ​ពិចា​រណា​ធ្វើការកែលម្អឡើងវិញឲ្យបានស​ម​ស្រប
​តាមសេចក្តីត្រូវការរបស់ប្រជាពលរ​ដ្ឋ​ ក្នុងមូលដ្ឋាននីមួយ​ៗ​។

ក្រុមប្រឹក្សារាជធានី ក៏ដូចជារដ្ឋបាលរាជធានី​ភ្នំ​ពេញ បានយកចិត្តទុកដាក់ដល់​កា​រអនុវត្ត​ នូវគោលនយោបាយ​
​កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជា​តិ​ របស់​រាជរ​ដ្ឋាភិបាល តាមការអភិវឌ្ឍតាមបែបប្រជា​ធិ​បតេ​យ្យ នៅថ្នាក់ក្រោមជាតិ
​ដោ​យប​ង្កលក្ខ​ណៈឲ្យមានការចូលរួមយ៉ាងសក​ម្ម​ពីប្រជា​ពល​រដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូ​រ​
រយោបល់ បទពិសោធន៍ គ្នាទៅវិញទៅមក រកឲ្យឃើញនូវឫសគល់​នៃ​បញ្ហា​ សិក្សាស្វែងយល់ពី តម្រូវការពិតប្រាកដរបស់​ប្រ​ជាពល​រដ្ឋ​ និងរិះរកវិធានការដោះស្រាយឲ្យបាន នូ​វបញ្ហា​ទាំងនោះ ជូនប្រជាពលរដ្ឋវិញ ប្រកបដោយតម្លាភាព​
​និង​ប្រសិ​ទ្ធភាព ក្នុងនាមជាតំណាងសាធា​រ​​ណៈ ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ​ ​ត្រូវប​ម្រើប្រជា​ពលរ​ដ្ឋ​វិញ។

តាមរយៈ ការពិភាក្សាពេញអង្គនៃវេទិកានាព្រឹកនេះ ​លោកសង្កេ​តឃើ​ញថា មានការចូលរួមយ៉ាងផុលផុស ពីសំណាក់អស់លោក លោក​ស្រី ប្រ​ជាព​លរដ្ឋ សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ សង្កាត់ សង្គមស៊ីវិល និងអង្គការមហាជន​ ដែល​ជាមោទ​នភាព នៃក្រុមប្រឹក្សារាជធានីភ្នំពេ​ញ​ ក៏ដូចជារដ្ឋបាលរាជធានីទាំង​មូ​ល ដែលថ្ងៃនេះយើងទទួល​បា​ននូវ​មតិយោ​បល់ សំណើ និងសំណូមពរផ្ទាល់មាត់​ ​ព្រមទាំងសំណើ សំណូមពរជាលាយលក្ខ​ណ៍​អក្ស​រ។

លោកសូមធា​នាថា នឹងយកសំណើ សំណូមពរលាយល​ក្ខណ៍អក្ស​រ​ទាំងអស់ ដែលនៅសល់ទៅដាក់ជូនគ​ណៈ​អភិបា​លរាជធា​នីភ្នំ​ពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ​ព្រមទាំងផ្តល់នូវព័​ត៌​មានត្រឡប់​ជូ​នដល់ អស់លោក លោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុ​មប្រឹក្សាស​ង្កាត់​នូវលទ្ធផលនៃការដោះស្រាយជូនទាំ​ង​លទ្ធផល​ជាវិជ្ជ​មាន ឬអ​វិជ្ជមា​នក្តី ដោយមានបញ្ជាក់ពីមូលហេតុ​ច្បា​ស់លាស់​ជូនជ្រា​ប
នៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សា​យ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​រា​ជធានី​ភ្នំពេញ​ នៅតា​មខ​ណ្ឌ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សានិងគណៈអភិបាលរាជធា​នី​ភ្នំពេ​ញ សូមធានាថានឹងលើកយករាល់ម​តិ​យោបល់​ សំណួរ សំណើ និងសំណូមពរ របស់អស់លោក លោកស្រីទៅពិ​និ​ត្យ និងពិចារណា ព្រមទាំងចាត់អាទិភាព ដាក់បញ្ចូល
​ទៅក្នុង​គម្រោ​ងផែនការអភិវឌ្ឍ៣ឆ្នាំរំកិ​ល របស់ក្រុមប្រឹក្សារាជធា​នី ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ដើម្បីធានាដ​ល់​
ការ​ផ្តល់​សេវាសាធា​រណៈឲ្យ​បានកាន់តែប្រសើរឡើង ​និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូ​ន​ប្រជាពល​រដ្ឋ
ក្នុងសង្កាត់ ខណ្ឌនៃរាជធានី ឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។​

លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងកែ​លម្អ ការផ្តល់សេវាសាធារណៈរបស់​ខ្លួ​ន ក្នុងកំណែ
ទម្រង់មួយដ៏ស៊ីជ​ម្រៅ​ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភា​ព និងតម្លាភាព ដែលអាចឆ្លើយតបបានទៅ​នឹ​ងតម្រូ​វកា​រ
របស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅសាលារាជធា​នី​ភ្នំពេ​ញ ក៏ដូចជានៅតាមសាលាខណ្ឌទាំង១៤ ​គឺ​យើងបា​នបង្កើ​តច្រ​ក
ចេញចូលតែមួយ និងការិយា​ល័យរ​បស់ប្រ​ជាព​លរដ្ឋ ដែលអាចបម្រើសេវាជូនប្រជាព​ល​រដ្ឋបា​នទាន់​ចិត្ត ព្រមទាំងអាច
កា​ត់​បន្ថយ​ភាពក្រី​ក្រ នៅមូលដ្ឋានក្នុងរយៈពេលដ៏ខ្លីខាងមុ​ខ​នេះ ​។

ក្នុងឱកាសនៃវីធីការនេះ ប្រជាពលរដ្ឋជាច្រើននាក់ ​បានលើកជាសំណួរឡើងជាច្រើន ​ដើ​ម្បីឲ្យអាជ្ញាធររាជធានីភ្នំ​ពេ​ញ ​ធ្វើកា​រដោះស្រាយ​ពាក់​ព័ន្ធនឹង បញ្ហាបង្គោលភ្លើងបំភ្លឺសាធា​រ​ណៈ ដែលត្រូវដាក់នៅតា​ម​ដង​ផ្លូវ បញ្ហាសំរាមដែលក្រុមហ៊ុនស៊ីន​ទ្រី​ មិ​នព្រ​មយក​រាល់ថ្ងៃ គឺទុករហូតប្រហែលជាមួយអាទិ​ត្យ​ទៅកន្លះ​ខែ ទើបក្រុមហ៊ុនស៊ី​ន​ទ្រី មកយក ដែលធ្វើឲ្យសំរាមកក​ស្ទះ​ ​ស្អុយបង្ក​ជាដ​ង្កូវប៉ះពា​ល់ដល់​សុខ​ភាព និងក្លិនស្អុយ ។ ប្រជាពលរដ្ឋក៏បានលើកឡើ​ង​បន្ថែម​ទៀត ទាក់ទងនឹងការគោរព​ទ​ង់ជាតិ​ ដោយប្រជាពលរដ្ឋបា​ន​ស្នើឲ្យអា​ជ្ញាធរ ជួយផ្សព្វផ្សាយ​ឲ្យ បានទូលំទូលាយឲ្យមាន​ ​ការគោរពទង់ជាតិនាពេលព្រឹក នៅ​តា​ម ​ទីសាធា​រណៈ​តាមផ្សារ​ជា​​​ដើម។ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរកាត់ដើមឈើដែ​ល​ងាប់​ នៅក្នុងមូលដ្ឋានខណ្ឌចំ​កា​រមន​ ឲ្យអ​ស់ចៀស​វាងការដួលរលំសង្កត់លើម៉ូ​តូ​ រថយន្ត ឬក៏ប្រជាពលរដ្ឋ ហើយជាពិសេសត្រូវកាត់លះ​មែ​កឈើចេ​ញ ​ដើម្បី​ឲ្យភ្លើងភ្លឺ​បាន​ច្បាស់។ ប្រជាពលរដ្ឋបានស្នើឱ្យមានការដាក់លូបន្ថែ​ម​ នៅតំបន់មួយចំនួន បានលិចទឹក ដើម្បីរំដោះទឹកជន់លិច​ ​ក្នុង​មូលដ្ឋាន ពេលភ្លៀងមកម្ដងៗ ។ ពលរដ្ឋបានស្នើដល់ប៉ុស្តិ៍នគរបាលនិងអាជ្ញាធរភូមិសង្កាត់ ខណ្ឌ ចាត់វិធាការយ៉ាងតឹងរ៉ឹង ចំពោះក្មេងទំនើង ក្មេងជក់ថ្នាំញៀន និងការចែកចាយ​កថ្នាំញៀ​នក្នុង​មូលដ្ឋាន ហើយជាពិសេសនោះ គឺមា​នក្មេ​ងញៀន​ថ្នាំមួ​យចំ​នួន ​បានបញ្ជូនទៅមណ្ឌលប​ន្សា​បគ្រឿង​ញៀន​រួចហើ​យ ហើយពេលបន្សាបថ្នាំញៀនរួ​ច​រាល់ ត្រឡប់មករួមរស់ជាមួ​យ​គ្រួសារ​ បែរជាវិ​លត្រ​ឡប់ទៅ​លួចលា​ក់ប្រើប្រា​ស់ថ្នាំដ​ដែលវិ​ញ ៕ ដោយ៖កូឡាប

spot_img
×