Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​ឲ្យ​សិស្ស ស្វ័យ​សិក្សា តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហ្គូ​ហ្គ​ល ឬក៏​យូ​ធូប

spot_img

​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​លើកទឹកចិត្ត​របស់​សិស្សានុសិស្ស​ទាំងអស់ ដែល​នឹង​ចូល​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ គួរតែ​រក​ការងារ​ធ្វើ ទន្ទឹមនឹង​ការសិក្សា​រៀនសូត្រ ដែល​នឹង​ឱ្យ​សិស្សានុសិស្ស ស្គាល់គ្នា ក្នុងសង្គម និង​អាច​ធ្វើការ​និង​ប្រាស្រ័យ​ទាក់ទង ក្នុង​ការងារ​បាន​កាន់​តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត ជាពិសេស ត្រូវ​ស្វ័យ​សិក្សា​រៀនសូត្រ តាម​បច្ចេកវិទ្យា អាច​សិក្សា​ស្រាវជ្រាវ​បាន​តាមរយៈ ហ្គូ​ហ្គ​ល ឬក៏​យូ​ធូប ដែល​នឹង​ផ្តល់​ចំណេះដឹង​ទូលំទូលាយ ហើយ​អាច​ឱ​ស្វែងយល់​ពី​បញ្ហា​ជាច្រើន ។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ដែល​ទទួលបាន​ជ័យលាភី​ឆ្នើម ក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ទាំង​៣៤​វិទ្យាល័យ នៅ​ថ្ងៃទី​៤ ខែតុលា​នេះ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ភាពជោគជ័យ​របស់​សិ​ស្សានុសិស្ស​ទាំងអស់ ដែល​បានទទួល​ជ័យលាភី​ឆ្នើម ក្នុងការ​ប្រឡង​ឆ្នាំ​២០១៧ កើតចេញពី​ការបណ្តុះបណ្តាល​របស់លោក​គ្រូ​អ្នកគ្រូ និង​អរគុណ​ដល់​ឪពុកម្តាយ ដែលជា​សរស​ទ្រូង ជា​ក្បូន​ដ៏​រឹង​ម៉ាំ និង​ជា​ថ្នាល​ក្នុង​ការបណ្តុះ​សិស្សានុសិស្ស​។​

​ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី បានលើកឡើង ពី​ការ​ស្វ័យ​សិក្សា​រៀនសូត្រ តាម​បច្ចេកវិទ្យា ដែល​សិស្សានុសិស្ស អាច​សិក្សា​ស្រាវជ្រាវ​បាន​តាមរយៈ ហ្គូ​ហ្គ​ល (Google) ឬក៏​យូ​ធូប (Youtube) ដែល​នឹង​ផ្តល់​ចំណេះដឹង​ទូលំទូលាយ ហើយ​អាច​ឱ​ស្វែងយល់​ពី​បញ្ហា​ជាច្រើន ដែល​កើន​ជុំវិញខ្លួន​របស់​យើង ទាំង​ក្នុងប្រទេស ឬ​ក្នុង​ពិភពលោក​ទាំងមូល​។ លោក​បានលើកឡើង ពី​ភាពជោគជ័យ​របស់​អ្នកសិក្សា​ជាច្រើន នៅលើ​សកលលោក ដែល​បាន​ចំណាយពេល​សិក្សា​រៀនសូត្រ ដោយ​ខ្លួនឯង តាមរយៈ​ការស្រាវជ្រាវ និង​ស្វែងយល់ ហើយ​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា និង​អាជីព​។​

​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សិស្សានុសិស្ស​ត្រូវ​ចេះ​ប្រែក្លាយ​ឧបសគ្គ ទៅជា​ឱកាស ហើយ​ថា ភាព​រឹង​ម៉ាំ របស់​កម្ពុជា គឺ​មិនមែន​ពឹង​អាស្រ័យ លើ​កម្លាំងបាយ​នោះទេ គឺ​កម្លាំង​ខួ​ក្បាល​៕​ ​ដោយ​៖​កូ​ឡាប

spot_img
×