Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី ៧ក្បា​លងា​ប់នៅស្រី​ល​ង្ការ សង្ស័យត្រូវអ្នកភូមិបំពុ​ល​រឿង​បំផ្លា​ញដំណាំ​

spot_img

អាជ្ញាធរស្រីលង្ការបានចាប់ផ្តើមធ្វើ​កា​រស៊ើប​អ​ង្កេត ក្រោយពេលដំរីចំនួ​ន ៧ក្បាលបានងាប់កាលពីសប្តាហ៍មុ​ន​ ​ដោយសង្ស័យ​​ថា ត្រូវអ្នកភូមិបំពុលឲ្យងា​ប់ ដោយសារតែពួកគេខឹងរឿងបំ​ផ្លា​ញដំ​ណាំ​។

សពដំរីចំនួន ៥ក្បាលត្រូ​វ​បានប្រ​ទះឃើញកា​លពី​ថ្ងៃសុក្រកន្លងទៅនេះ ខណៈ ៣ផ្សេងទៀតត្រូ​វគេ​ឃើញ​ងាប់ កាលពីថ្ងៃអាទិត្យនៅតំបន់ព្រៃ​អ​ភិរ​ក្ស Habarana។

អាជ្ញាធរបញ្ជាក់ថា ​ដំ​រីដែលងា​ប់ទាំ​ងអស់​ជាដំរីញី ស្ថិតក្នុងហ្វូង​ជាមួ​យ​គ្នា ហើយដំរីមួយក្បាលកំពុង​តែ​ផើម។​

មន្រ្តីអភិរក្សសត្វព្រៃ​កំពុ​ងបន្ត​ការស្វែងរកនៅកន្លែងដំរីងាប់​ ដើ​​ម្បីរកមើលសញ្ញាក្រែងមានដំរីផ្សេងទៀត​ងា​ប់។​

ការស៊ើបអង្កេតនៅមិនទាន់បា​ន​បញ្ជា​ក់ច្បាស់ ពីការងាប់របស់ដំរី​ទាំ​ងនោះទេ ប៉ុន្តែម​ន្រ្តីមានការសង្ស័យថា​ ​ដំរី​ទាំងនោះ​ត្រូវអ្នកភូមិបំពុលដោយសារ​តែ​បំផ្លា​ញដំណាំ​របស់ពួ​កគេ​។

សូមបញ្ជាក់ថា ការសម្លា​ប់​សត្វដំ​រីព្រៃ គឺជាអំពើល្មើសច្បាប់ ទោះ​បី​ជាចំនួនសត្វដំរី​កំ​ពុងប​ង្កបញ្ហាដល់សហគមន៍យ៉ា​ង​ណាក្តី។​

កាលពីដើមខែនេះ​ មនុស្សចំនួន ១៧នាក់បានរងរបួសក្នុ​ង​ពិធីសា​សនាមួ​យក្នុង​ទីក្រុង Kotte នៅពេលដំរី​ចំ​នួន ២ក្បាលចុះប្រេង៕​

អត្ថ​បទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×