Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដូវបើកនេសាទ ឆ្នាំ២០១៩-ឆ្នាំ២០​២​០ ប្រជា​ពល​រ​ដ្ឋអាចធ្វើ​អាជីវ​កម្ម​នេសាទ ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួ​សា​រ ដែ​លអ​នុញ្ញាត​នៅក្នុងដែននេសាទទឹកសាប​

spot_img

ភ្នំពេញ៖ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹង ស្ដីពី រដូវបើកនេសាទ ឆ្នាំ២០១៩-២០២០ដែលចាប់ពី​ថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា។

សេចក្ដីជូនដំណឹង បានឲ្យដឹ​ងថា​ រដូវបើកនេសាទសម្រាប់ ​ឆ្នាំ​២០១៩-២០២០ ត្រូវបានកំណត់ គឺ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប​ ​ដែលស្ថិតនៅខាងជើង ស្រ​បទ​ន្លេច​តុមុ​ខ ដែល​មាន​ខេត្តទាំ​ងអស់ ជុំវិញបឹងទន្លេសាប និងបណ្តាខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរ​មានជ័យ និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំ​ពេ​ញ ខេត្តកណ្តាល ដែលនៅប៉ែកខាងជើងទន្លេច​តុ​ម្មុខ។ ​ដោយឡែ​ក ខេត្តស្ទឹងត្រែង ចាប់​ពីថ្ងៃ​ទី១ ខែតុលា រហូតដល់ថ្ងៃទី១ ខែឧសភា។ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា ចំពោះដែននេ​សាទ​ទឹក​សាប ដែលស្ថិតនៅខាងត្បូងខ្សែ ​ស្រ​បទន្លេ​ចតុ​ម្មុខ រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកក្នុងភូមិ​សាស្ត្រ​រាជធា​នីភ្នំពេ​ញ ខេត្តកណ្តាល ដែលនៅប៉ែកខាងត្បូងទន្លេចតុ​ម្មុ​ខ។​

នៅក្នុងរយៈពេលបើកនេសាទនេះ ប្រជា​ពល​រ​ដ្ឋអាចធ្វើ​អាជីវ​កម្ម​នេសាទ ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួ​សា​រ ដែ​លអ​នុញ្ញាត​នៅក្នុងដែននេសាទទឹកសាប​។​ ក្រៅពីនេះ ការធ្វើនេសាទត្រូវ៖ មានលិខិតអនុញ្ញាតឲ្យធ្វើអាជី​វ​កម្មនេ​សាទ ។ មានកា​តព្វ​កិច្ច​បង់ពន្ធ និងថ្លៃឈ្នួល​នេ​សាទជូ​នរ​ដ្ឋ។ គោរពតាមបទបញ្ជាដែលមា​ន​ចែង ក្នុងលិខិតអនុញ្ញាត​ឲ្យ​ធ្វើនេ​សាទ​។

លោកអេង ជាសាន ប្រធានរដ្ឋបាលជលផល បានថ្លែងក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មថា ចំពោះអ្ន​​ក​នេ​សាទ ដែលមានបំណងធ្វើនេសាទ​ដោ​យប្រើប្រា​ស់ឧ​ប​ករណ៍​ ម៉ាញ់ នៅដង​ទន្លេ​មេគង្គ និងដងទន្លេសាប​ ​ក្នុងទី​តាំង​ដែលរាជ​រដ្ឋាភិ​បាលបា​នអ​នុញ្ញាត ត្រូវអញ្ជើញមកទំនា​ក់​ទំនង​ចុះឈ្មោះសុំលិ​​ខិត អនុញ្ញាតឲ្យធ្វើនេសា​ទ​ នៅ​តាមខ​ណ្ឌរដ្ឋ​បាលជ​លផល នៃមន្ទីរកសិកម្ម ​រុក្ខាប្រ​មាញ់ និងនេសាទពាក់ព័ន្ធ​ ដើម្បីបានប្រកបមុខរបរនេ​សា​ទ ​និងទ​ទួលកា​រណែ​នាំ ពីសមត្ថកិច្ចជំនាញជលផលអំ​ពី​បច្ចេក​ទេស និងបទបញ្ជានានា ​ដែ​លពាក់ព័ន្ធដល់ការធ្វើនេសា​ទ​ ដើ​ម្បីធានា​នូវនិរន្តរភាពនៃ​ធ​នធាន​ជល​ផល​៕ដោយ៖កូឡាប

 

spot_img
×