Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ បួសជាសង្ឃ មកបំផ្លាញសាសនា ត្រូវសមត្ថកិច្ចចាប់ផ្សឹក ព្រោះប្រើប្រាស់ថ្នាំញៀន

spot_img

តាកែវ ៖ ព្រះសង្ឃមួយអង្គ គង់នៅវត្តថ្មអន្ទង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួ​ន​ និងចាប់ផ្សឹកភ្លាមៗ ក្រោយឆែ​កឆេ​រឃើ​ញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣​​កញ្ចប់ ក្នុងនោះមាន២កញ្ច​ប់មិន​ទាន់ជក់ និង១កញ្ចប់ទៀតជក់រួច​ កាលពីវេ​លាម៉ោ​ង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវត្តថ្មអន្ទង ភូមិឱ​ភាសាំ​ង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃអង្គនោះ មានព្រះនាម កី បូរី ព្រះជន្ម២១វស្សា គង់នៅវត្តថ្មអន្ទង ត្រូវបានចៅអធិការ​វត្ត​ថ្មអន្ទង ដឹកនាំកម្លាំងជំនាញរបស់​អ​ធិការ​ដ្ឋាននគរបាលស្រុកបាទី សហ​ការជា​មួយន​គរបា​លកម្លាំងប៉ុ​ស្តិ៍ក​ណ្តឹង ចុះបង្ក្រាប ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធា​តុ​ញៀ​ន នៅក្នុងវត្តថ្មអន្ទង ដកហូតបានក្រាមពណ៌ស ប្រភេទ ម៉ា​ទឹកកក​ចំនួន១កញ្ចប់តូច និង​ថង់​ក្រាមពណ៌ស ម៉ាទឹកកក ជក់រួច ចំនួន១កញ្ចប់។ បន្ទាប់ពីឃាត់ខ្លួនហើយនោះ ចៅអធិកា​រវ​ត្តការិ​យាល័យធម្មការ និងសាសនាស្រុកបាទី និងលោកអភិបាលស្រុកបាទី បានធ្វើ​​ការចា​ប់ផ្សឹ​ក​ រួចបញ្ជូនបន្តមកកាន់​ អធិ​ការដ្ឋាន​នគរ​បាលស្រុក​បា​ទី ដើម្បីចាត់ការតាមច្បាប់បន្តទៀ​ត៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×