Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់​ ត្រូវគេ​ប្រទះឃើញដាច់​មួយ​កំណាត់​ខ្លួន​ផ្នែក​ខាងក្រោម​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ កំពុងបើក​ការស្រាវជ្រាវ​វែក​រកមុខ​ជនដៃដល់ ក្នុង​ឃាតកម្ម​សម្លាប់​ជនបរទេស​ម្នាក់ ដែល​គេ​ប្រទះឃើញ​ស្លាប់ ក្នុង​ថ្នុ​ក​ឈាម ដោយ​ដាច់​បាត់​ដងខ្លួន​មួយ​កំណាត់ ផ្នែក​ខាងក្រោម​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា សាកសព​ជនបរទេស​ម្នាក់ ទំនងជា​ជនជាតិ​រស់នៅ​ទ្វីបអាស៊ី បាន​ស្លាប់ ហើយ​សមត្ថកិច្ច នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បុរសរងគ្រោះ​នៅឡើយ​។ ហើយ​ត្រូវបាន​គេ​ប្រទះឃើញ ស្លាប់​ក្នុង​ដីឡូត៍​មួយកន្លែង នៅ​ព្រឹក​ម៉ោង ៩ និង​៣០​នាទី ថ្ងែ​ទី​១ ខែតុលា ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ នៅ​ចំណុច​ភូមិ​អូរត្រេះ ស្ថិតក្នុង​ដីឡូត៍ មាន​ទីតាំងនៅ​ក្រុម​៦ ភូមិ​៦ សង្កាត់​​៦ ខេត្ត​-​ក្រុង ព្រះសីហនុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា សាកសព ជនរងគ្រោះ​ខាងលើនេះ បាន​ស្លាប់​ដោយសារ​អំពេី​ឃាតកម្ម​។ ហើយ​ថា បច្ចុប្បន្ន​សាកសព​ត្រូវបាន​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ និង​ទុក​ឲ្យ​សមត្ថកិច្ច ជំនាញ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ និង​កោសល្យ​វិ​ច្ច័យ មក​ពិនិត្យ​សាកសព​៕ ដោយ​៖ ដែន សីមា​

spot_img
×