Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ ២​នាក់​ ​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ម៉ូតូ​បុក​គ្នា​

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ចំនួន​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ អង្គារ ០៣ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៤និង២៥ នាទី រសៀល​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​រវាង ម៉ូតូ និង ម៉ូតូ ( ក្នុងទិសដៅ​ផ្ទុយគ្នា ) លើផ្លូវ​លេខ ៣១៤ ស្ថិត​ក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ៖ ​ម៉ូតូ​ទី​១​ម៉ាក ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង ១C ៨២០៩ បើកបរ​ដោយ​ឈ្មោះ កូវ សីហា ភេទ ប្រុស អាយុ ២១ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ ឃោ​សាង សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរ​ពី​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ស្រាល ។​ម៉ូតូ​ទី​២​ម៉ាក​ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១H ៨២០១ បើកបរ​ដោយ​ឈ្មោះ មឿ​ន រត្ន​នី ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិក​កា​សុី​ណូ​ក្រោ​ន រស់នៅ​ភូមិ ពោធិ៍​រាជ ឃុំ ពោធិ៍​រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើក​ពី​កើ​តទៅ​លិច មិន​ពាក់មួក​សុវត្ថិភាព និង គ្មាន​កញ្ចក់​មើល​ក្រោយ អ្នកបើកបរ​រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ស្រាល ។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​ចំពោះ​មធ្យោបាយ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ។​

​ដោយឡែក​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។​ មូលហេតុ  អ្នកបើកបរ​ម៉ូតូ​ម៉ាក្ស ហុងដា​សេ​១២៥ ពាក់​ផ្លាកលេខ ព្រៃវែង ១C ៨២០៨ មិន​ប្រកាន់​ស្ដាំ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×