Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ដូន​កែវ អំពាវនាវ​អោយ​ពលរដ្ឋ​ចូលមក​សុំ​ការអនុញ្ញាត​ជាមួយនឹង​ជំនាញ​សិន មុន​នឹង​ចាក់ដី​ដាក់លូ​រលុប​នៅតាម​មាត់​ប្រឡាយ​

spot_img

​តាកែវ ​៖ ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោយ​ទទួល​នូវ​ឥទ្ធិពល​ខ្យល់​សំពា​ធទាប បានធ្វើអោយ​ក្រុង​ដូន​កែវ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ទទួលរង​នៅ​ទឹកភ្លៀង​ធ្លាក់​មក​យ៉ាង​ជន់​ជោរ បណ្តាលអោយ​បណ្តាញ​ប្រព័ន្ធ​ផ្លូវ​លូរ​បង្ហូរទឹក ហូរ​មិនទាន់​មានការ​ជន់លិច នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ផ្លូវថ្នល់ និង​ផ្សារ​តាកែវ​ផង​នោះ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ រួម​ជាមួយនិង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​បង្ហូរទឹក នៅតាម​ប្រឡាយ​រំដោះ​ទឹក​សំខាន់ៗ​ចេញពី​ក្រុង ដោយ​ប្រើប្រាស់​អេ​ស្កា​វ៉ាទ័រ ស្តារ​ភក់ ឫស​ឈើ ​សំរាម​ចេញ និង​កាយ​លូរ​តូចៗ​ដែល​ដាក់​​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ចេញ ដើម្បី​បញ្ជៀ​សការ​ជន់​លិច នៅពេល​មាន​ភ្លៀង​ធ្លាក់ ។

ការចុះ​ស្តារ​ប្រឡាយ​នេះដែរ ​គឺ​ធ្វើ​នៅ​ចំណុច​ភូមិ​ឡូរី ភូមិ​ផ្សារ​តា​កោរ ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ដោយ​ធ្វើ​ការស្តារ​ភក់​ជ្រាំ និង​សំរាម​ចេញ បាន​ចម្ងាយ​ជាង ២​គីឡូ​ហើយ បើ​គិត​មកដល់​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ ។​

លោក កង អាណាន់ អភិបាល ក្រុង​ដូន​កែវ បានអោយដឹងថា ការចុះ​នាំ​គ្រឿងចក្រ​មក​ស្ដារ​ប្រឡាយទឹក​បណ្ដោះអាសន្ន​នេះ គឺ​អាជ្ញាធរ​ក្រុង​បាន​ចុះ​ធ្វើ​ការស្ដារ ពេញ ១​ថ្ងៃ​មកហើយ ហើយ​ការ​ចុះមក​ស្ដារ​នាពេលនេះ គឺ​បាន​មើលឃើញថា ប្រឡាយទឹក ដែលជា​ប្រឡាយ​រំដោះ​ទឹក​យ៉ាងសំខាន់​ក្នុង​ក្រុង ត្រូវបាន​កកស្ទះ​ដោយសារ សំរាម ដើមឈើ​ដុះ​ស៊ប់ទ្រុប​ក្នុង​ប្រឡាយ និង​មាន​ភក់ល្បាប់​ច្រើន និង​មូលហេតុ​មួយទៀត​គឺ​បណ្តាលមកពី​ការដាក់​លូរ​តូចៗ​ហើយ​ចាក់ដី​លុប​ពីលើ​ប្រឡាយ ធ្វើអោយ​ទឹក​ហូរ​មិនទាន់ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ​មុខទឹក រំដោះ​ចេញពី​ក្រុង​ដូន​កែវ ដែល​បង្ក​ឲ្យ​ជន់​លិច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​ផ្លូវ​សាធារណៈ​នៅ​ន្លែ​ង​មួយចំនួន​ក្នុង​ក្រុង​ដូន​កែវ ។ ដូច្នេះ​នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​មាន​គោលបំណង​ចង់​ដាក់លូ​រលុប​លើ​មាត់​ប្រឡាយ​ដើម្បី​មាន​ផ្លូវ​ចូល​លំនៅដ្ឋាន​នោះ ពួកគាត់​ត្រូវតែ​មកសុំ​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ឫអាជ្ញាធរ​ជាមុន​សិន​ទើប​អាចដាក់​លូរ និង​ចាក់ដី​លុប​បាន ៕ ដោយ ៖ តាកែវ​

spot_img
×