Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជល​យាន្ត​គ្រប់​ប្រភេទ អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែ​កតា​មាក់ ក្រោយ​យកសា​ឡង់​ដឹក​ខ្សាច់ ជាប់គាំង​គល់ស្ពាន​ជាង​៣​សប្តាហ៍​

spot_img

​ខេត្តកណ្តាល ៖ នាវា ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែ​កតា​មាក់​បានជា​ធម្មតា​វិញ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ ក្រោយ​យកសា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង ជាប់គាំង​គល់ស្ពាន​ជាង​៣​សប្តាហ៍​។

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកណ្តាល កាលពី​ថ្ងៃទី​៣០ ខែកញ្ញា បាន​ឲ្យ​ដឹងថា សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង​ត្រូវ​កម្លាំង​ទឹក​បោក ហើយ​កៀប​ជាប់​នឹង​ជើងតាង​នៃ​សសរស្ពាន​ផ្នែក​កណ្តាល​ប៉ែក​ខាងកើត នៃ​ស្ពាន​ព្រែក​តា​មាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល​នោះ ត្រូវបាន​ក្រុមការងារ​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន អូសទាញ​ចេញ​ដោយ​សុវត្ថិភាព​រួចរាល់​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃត្រង់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×