Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង របស់​រដ្ឋ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ អ​.​ស​.​ប មាន​សារសំខាន់​ចាំបាច់ ក្នុងការ​ធានា​ឱ្យ​ពហុភាគី​និយម​រស់រាន​បន្ត និង​អាច​ស្វែងរក​នូវ​មាគ៌ា​សន្តិភាព

spot_img

​ភ្នំពេញ​ ៖​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ថ្លែងថា ការគោរព​គោលការណ៍​សមភាព និង​អធិបតេយ្យភាព ការគោរព​សិទ្ធិ​ក្នុងការ​ចាត់ចែង​ជោគវាសនា​ដោយ​ខ្លួនឯង និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ អ​.​ស​.​ប មាន​សារសំខាន់​ចាំបាច់​ក្នុង​ការធានា​ឱ្យ​ពហុភាគី​និយម​រស់រាន​បន្ត និង​អាច​ស្វែងរក​នូវ​មាគ៌ា​សន្តិភាព និង​ស្ថិរភាព សាមគ្គីភាព និង​វឌ្ឍនភាព​។​

​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ទូទៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៧៤ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថា ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្រប់​រូបភាព នៅ​បន្ត​កើតមានឡើង ហើយ​ព័ត៌មាន​ក្លែងក្លាយ បាន​ក្លាយទៅជា​អំណះអំណាង នៃ​ការជ្រៀតជ្រែក​ផង និង​ជា​ឧបករណ៍ នៃ​នយោបាយ​អន្តរជាតិ​ផង​។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ ក្នុងសម័យ​ប្រជុំ​លើក​ទី​៧៤ នៃ​មហាសន្និបាត អ​.​ស​.​ប ក្រោម​មូលបទ​៖ ជំរុញ​កិច្ចប្រឹងប្រែង​ពហុភាគី សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ការអប់រំ​ប្រកបដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិ​យា​ប័ន្ន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០១៩ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស បាន​បញ្ជាក់ថា​៖ ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​តថភាព​នៃ​ពិភពលោក ពហុ​ប៉ូល និង​ភាពផុយស្រួយ​នៃ​ពហុភាគី​និយម ដោយសារ​កិច្ច​គាំពារ​និយម និង​ឯកតោភាគី​និយម និង​ការបន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ដោយ​បំពាន​លើ​ធម្មនុញ្ញ​របស់ អ​.​ស​.​ប​។ ការជ្រៀតជ្រែក​គ្រប់​រូបភាព​នៅ​បន្ត​កើតមានឡើង ហើយ​ព័ត៌មាន​ក្លែងក្លាយ បាន​ក្លាយទៅជា​អំណះអំណាង នៃ​ការជ្រៀតជ្រែក​ផង និង​ជា​ឧបករណ៍ នៃ​នយោបាយ​អន្តរជាតិ​ផង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អង្គ​មហាសន្និបាត​ថា ការចូលរួមចំណែករ​បស់​កម្ពុជា​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់ អ​.​ស​.​ប និង​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការបន្ត​គាំទ្រ​លើ​ពហុភាគី​និយម ពាណិជ្ជកម្ម​សេរី និង​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​វិធាន​ច្បាប់ និង​មាន អ​.​ស​.​ប ជា​ស្នូល​៕​ ដោយ​៖​ បញ្ញា​ស័ក្តិ​

spot_img
×