Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ចាប់ជំរិត ចិន​ចាប់​ចិន កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ

spot_img

ព្រះសីហនុ ​៖ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចិន​ចំនួន ០៦​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ជន​ជាតិចិន​ដូចគ្នា​។

​សូមបញ្ជាក់ថា នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ចិន ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា នៅ​ចំណុច​ក្នុង​បុរី​សុខសាន្ត ក្រុមទី​១៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៦​នាក់ ភេទ​ប្រុស និង​បាន​រំដោះ​ជនរងគ្រោះ​ចំនួន ០៤​នាក់ ភេទ​ប្រុស ជា​ជន​ជាតិចិន ដែល​ក្រុម​ជនសង្ស័យ​ចាប់​ឃុំឃាំង បង្ខាំង​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ដោយ​ប្រើ​ទារុណកម្ម ក្នុងនោះ​ដកហូត​វត្ថុតាង​មាន​ទូរ​សព្ទ​ដៃ​ចំនួន ០៦​គ្រឿង​, ខ្នោះដៃ​ចំនួន ០៤​គូរ​, រថយន្ត​ចំនួន ០១​គ្រឿង​, ប្រាក់​ដុល្លារ​ចំនួន ១៥០០$, សម្ភារៈប្រើប្រាស់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×