Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគា​រ​ពិភព​លោក បានប​ន្តជួយគាំទ្រដល់កា​រ​ អភិវឌ្ឍវិស័យកសិក​ម្ម​កម្ពុ​ជា ឲ្យមាន​ការរី​កច​ម្រើន​ជា​បន្ត​​ប​​ន្ទាប់

spot_img

ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា ធនាគា​រពិភពលោក បានប​ន្តជួយគាំទ្រដល់ការ​ អភិវឌ្ឍវិស័យកសិកម្មកម្ពុ​ជា ឲ្យមាន​ការរី​កច​ម្រើនជាបន្ត​ប​ន្ទាប់ ជាក់ស្តែងក្នុងអនុវិស័យ​​ជ​​លផល តាមរយៈការអនុវត្តគម្រោ​ង​ស្តីពី​កា​រ​គ្រប់​គ្រ​ង​ធនធានទឹក ជលផល និងវារីសា​ស្រ្តចម្រុះទន្លេមេគង្គដំណាក់កាល​ទី​​​៣ សមាសភាព១ (​M​-IWRM-3) គឺបានជួយគាំទ្រក្នុងការ​ទ​ប់ស្កាត់​បទល្មើ​សជល​ផ​ល ការគ្រប់គ្រង ការ​ពា​រ អភិរក្សធនធា​ន​ជល​ផ​ល និងសហគមន៍នេសាទសម្រា​ប់​ពេលប​ច្ចុ​ប្បន្ន និងអនាគតយ៉ាងមានប្រ​សិ​ទ្ធភាព។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលលោក Takuya KAMATA នាយកប្រតិបត្តិផ្នែកទឹ​ក​ សកលប្រចាំតំបន់អាស៊ីខាងត្បូងនៃធ​នា​គារ​ពិភព​លោក និងសហការី ដើម្បីចូ​លជួបសម្តែងការគួរសម ​រាយការណ៍អំពីវឌ្ឍនភាពនៃកា​រ​អនុវ​ត្តគម្រោង​ស្តីពី ការគ្រប់គ្រងធនធានទឹ​ក​ ជល​ផ​ល និងវារីសាស្រ្តនៅភូមិភាគឦសា​ន​មានខេ​ត្តក្រចេះ និងស្ទឹងត្រែងដែលបាននិងកំ​ពុ​ងអ​នុវត្តន៍ដោយរដ្ឋបាលជលផល ​ក្នុ​ងគោលបំណងលើកកម្ពស់ជីវ​ភា​ព សន្តិសុខស្បៀង និងរក្សាប្រព័ន្ធអេកូឡូស៊ី​ ​និងពិ​ភាក្សា​អំពីលទ្ធ​ភាព បន្តនិងពង្រីកវិសាល​ភា​ពនៃ​គម្រោង​នេះ​។

លោករដ្ឋមន្រ្តី បានថ្លែង​អំ​ណរគុណ ជូនចំពោះធនាគារពិភពលោ​ក ដែលបានបន្តជួយគាំទ្រដល់ការ​ ​អភិវ​ឌ្ឍវិស័​យកសិក​ម្ម​កម្ពុជា ឲ្យមាន​ការរី​កច​ម្រើនជាបន្តប​ន្ទា​ប់ ជាក់ស្តែងក្នុងអនុវិស័យ​​ជ​​ល​ផល តាមរយៈការអនុវត្តគម្រោ​​​ង​​ស្តីពី​ការ​គ្រ​ប់គ្រ​​ងធ​នធានទឹក ជលផល និងវារីសាស្រ្តច​ម្រុះទ​ន្លេមេគ​ង្គដំ​ណាក់កា​ល​ទី​៣ សមាសភាព១ (M-IWRM-3) គឺបានជួយគាំទ្រក្នុងការ​ទ​ប់ស្កាត់​បទ​ល្មើសជ​លផ​ល ការគ្រប់គ្រង ការពារ អភិរក្សធនធានជលផ​ល​ និងសហគមន៍នេសាទស​ម្រា​ប់ពេ​លបច្ចុ​ប្បន្ន និងអនាគតយ៉ាងមា​ន​ប្រសិ​ទ្ធភាព។
លោកមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោក​នឹង​ប​ន្តផ្តល់ ការគាំទ្រដល់ការអភិវ​ឌ្ឍ​វារី​វប្បក​ម្ម ក្នុងគោលបំណងដើម្បីបង្កើនផលិតភា​ព​ផលិត​កម្ម​ និរ​ន្តរភាព​នៃផ​លចាប់ ធានាបាននូវបរិមា​ណ​ គុណភាព តម្លៃបន្ថែម និងពង្រឹងការបណ្តុះបណ្តា​ល​ គ្រប់គ្រង កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ឲ្យ​បា​នត្រឹម​ត្រូវ​តាមបច្ចេ​កទេស ស្តង់ដារ ធានាគុណភាព សុវត្តិភាព និងអនាម័យ ដើម្បីបង្កើនភាពប្រ​កួ​តប្រជែង​ ទាំងទីផ្សារក្នុងស្រុក ​និ​ងក្រៅស្រុ​ក តាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគ​ម​ន៍”។

នាឱកាសនេះ លោក Kamata បានថ្លែងអំណរគុណជូន​ចំ​ពោះការផ្តល់កិច្ចសហការបានល្អពីគ្រ​ប់​ភាគី​ពាក់​ព័ន្ធ ជាពិសេសរដ្ឋបាលជល​ផ​ល ដែលធ្វើឲ្យការអនុវត្តគម្រោ​ង​ទទួ​លបា​នលទ្ធ​ផលតា​មកា​ររំ​ពឹងទុក។ ទន្ទឹមនឹងនេះ លោក Kamata ក៏បានឯកភាពទាំងស្រុ​ង​នូវ​ចំណុច​សំខាន់ៗ ដែលលោករដ្ឋមន្រ្តីបានលើកឡើងទាក់ទងនឹង​កា​រកែ​លម្អរ​ច​នាសម្ព័ន្ធ​ទីផ្សារ ការជួយបណ្តុះបណ្តាលបច្ចេក​ទេ​សកែ​ច្នៃ វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន និងការកសាងហេដ្ឋារ​ច​នា សម្ព័ន្ធសំខាន់ៗគាំទ្រដល់ដំណើ​រ​ការ​កែច្នៃ​ផលវា​រីវប្ប​កម្ម ដើម្បីឈានទៅធ្វើការលើកកម្ពស់គុ​ណ​ភាព​ ការប្រកួតប្រជែង​ ​និង​នាំចេញ​សមស្រ​បតាម​ស្តង់​ដារទីផ្សារ​តម្រូវ គឺបានបញ្ចូលជាផែនការស​ក​ម្មភា​ពស្នូល​នៃគ​ម្រោងគាំ​ទ្រថ្មី ហើយសង្ឃឹមថានឹងអាចទទួ​ល​បានកា​រ​គាំទ្រ និងអនុម័តនាពេលឆា​ប់​ៗខា​ងមុ​ខនេះ​។

សូមបញ្ជាក់ផងដែរថា ​គ​ម្រោងស្តីពី​ការគ្រប់ គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទ​ន្លេ​មេគ​ង្គដំ​ណាក់​កាល​ទី៣ សមាសភាព១ (M-IWRM-3)​ ​បានគាំទ្រ​ដល់​សហគ​ម​ន៍នេសាទចំនួន ៤០ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែងក្នុងការ​ព​ង្រឹង​សមត្ថ​ភាពលើ​ការគ្រ​ប់គ្រ​ង និងដឹកនាំរបស់គណ:ក​ម្ម​ការស​ហគម​ន៍នេសាទ បានធ្វើបច្ចុប្បន្នភាពនៃការគ្រ​ប់​គ្រង​កន្លែង​នេសា​ទរប​ស់សហគ​ម​ន៍ បង្កើតវគ្គបណ្តុបណ្តាល ផ្ស​ព្វ​ផ្សាយគោលការណ៍ណែនាំស្តីពីកា​រ​បោះប​ង្គោល​ព្រំប្រទ​ល់សហ​គមន៍​នេសាទ ចែកទូកទុកសម្រាប់ល្បាតយាម​ព្រៃ​ និងដែននេសាទសហគ​ម​ន៍ ដើម្បីការពារប​ទ​ល្មើស ការកាប់រានដីព្រៃលិចទឹ​ក​។ល៕ដោយ៖កូឡាប

spot_img
×