Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២នា​ក់ បានរ​ងរ​បួស​ធ្ងន់ និងស្រាល ដោយសា​រម៉ូតូ​បុកគ្នា នៅក្រុង​ស្វាយរៀ​ង

spot_img

ខេត្តស្វាយរៀងៈ បុរសចំនួន២នាក់បានរងរ​បួ​សធ្ងន់ និងស្រាល នៅក្នុង​ករ​ណីគ្រោះថ្នា​ក់ចរា​ចរមួយ ដែលបា​នកើត​ឡើងនៅ​ថ្ងៃ អង្គារ ទី១ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១៤:២៥ នាទី រសៀលដោយករណីគ្រោះថ្នាក់​ចរា​ចរខាងលើ បានកើ​តឡើង​រ​វាង ម៉ូតូ និង ម៉ូតូ ( ក្នុងទិសដៅផ្ទុយគ្នា ) លើផ្លូវលេ​ខ ៣១៤ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។​

សមត្ថកិច្ចបានឱ្យដឹងថាៈ ម៉ូតូទី១ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ​ ព្រៃវែង ១C ៨២០៩ បើកបរដោយ​ឈ្មោះ​ កូ​វ សីហា ភេទ ប្រុស អាយុ ២១ មុខរបរ កម្មករសំណង់ រស់នៅភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិ​ចទៅ​កើត មិនពាក់មួកសុវត្ថិភាព​ ​រងរបួសធ្ងន់ ម៉ូតូខូចខាតស្រាល​ ​។ ម៉ូតូទី២ ម៉ាកហុ​ងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀ​ង ១H ៨២០១ បើកបរដោយ​ឈ្មោះ​ មឿ​ន រត្ននី ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិ​កកា​ស៊ីណូក្រោន រស់នៅភូមិ ពោធិ៍រាជ ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកពីកើតទៅលិច​ ​មិនពា​ក់មួ​ក​សុ​វត្ថិភាព និង គ្មានកញ្ចក់​មើ​លក្រោយ​ អ្នកបើកបរ​រ​ងរបួ​សធ្ង​ន់ ម៉ូតូខូចខាត​ស្រា​ល ​។

ប្រភពដដែលបានឱ្យដឹងទៀតថាៈ ចំពោះមធ្យោបាយត្រូវ​បា​នយក​ទៅរ​ក្សាទុក នៅអធិ​ការ​ដ្ឋានន​គរបាល​ក្រុង​ស្វាយ​រៀង​ ។
ដោយឡែ​កអ្នក​របួ​សស​ម្រាកព្យាបា​ល នៅមន្ទី​រពេទ្យខេ​ត្តស្វា​យរៀង ។ មូលហេតុគឺអ្ន​កបើ​កបរម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ផ្លា​កលេខ​ ព្រៃ​វែង ១C ៨២០៨ មិនប្រកាន់ស្ដាំ ៕ដោយ៖ វ៉ៃកូ

spot_img
×