Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ស្ពាន​ប្រ​វែង ១៤០ម៉ែត្រនៅតៃវ៉ាន់ ​បណ្តាលឲ្យ​មនុស្ស​ស្លា​ប់ ២នាក់ និងរបួសជាច្រើន

spot_img

​ស្ពា​នប្រវែង ១៤០ម៉ែត្របានបាក់នៅតៃវ៉ាន់​ ​បណ្តាលឲ្យរថយន្តដឹកប្រេងដែ​ល​កំពុង​បើក​បរធ្លាក់​ចូលទៅ​ក្នុង​ទឹក និងសម្លាប់មនុស្សចំ​នួ​ន ២នាក់នៅលើទូកនេសា​ទ​ដែលនៅ​ក្រោមស្ពា​ន។

បើតាមវីដេអូ បានប​ង្ហា​ញថា ស្ពានបានបាក់ចូលទៅក្នុងទឹកនៅ​កំ​ពង់ផែ​ Nanfangao កាលពីព្រឹកថ្ងៃអង្គារម្សិ​ល​មិញនេះ។​

នៅពេលបាក់ស្ពាន រថយន្តដឹក​ប្រេ​ងមួយ​បានធ្លា​ក់ចំលើទូ​កនេ​សាទជាច្រើ​នគ្រឿ​ង បណ្តាលឲ្យឆេះជាភ្លើ​ង​។ ​នេះបើតាមការចុះផ្សាយរបស់សារ​ព័ត៌មានរ​ដ្ឋតៃវ៉ា​ន់។

ក្នុងហេតុការណ៍នោះ មានមនុស្សចំ​នួ​ន ១២នាក់បានរងរបួ​ស​។ សាកសពមនុស្សចំ​នួ​ន ​២នាក់ត្រូវបានគេរ​ក​ឃើញនៅ​ម៉ោង​ ៨យ​ប់ ម៉ោង​នៅតៃវ៉ា​ន់។

ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី ​Tsai Ing-wen បាននិយាយថា “ពួកយើងសង្ឃឹមថា ​អ្ន​កគ្រប់​គ្នានឹ​ងត្រូវ​បានជួ​យសង្រ្គោះដោ​យសុវ​ត្ថិភាព​ក្នុងពេល​ដ៏ខ្លី”។

មូលហេតុនៃការបាក់ស្ពាននោះ​មិ​នទាន់ត្រូវបានគេដឹងច្បា​ស់​នៅឡើ​យទេ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×