Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័ន​តុលាការ​ខេត្ត​តាកែវ ស្នើសុំ​ឲ្យអាជ្ញា​ធរ​ស្រុក ក្រុង ទាំង១​០ ចូលរួ​មផ្ស​ព្វផ្សាយ សេចក្តីប្រកា​សព័ត៌មាន​របស់​ក្រសួ​ងយុទ្ធ​ធម៌

spot_img

តាកែវ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេ​ត្ត​តាកែវ នាព្រឹ​កថ្ងៃទី​២ ខែតុលា ឆ្នាំ២០១៩នេះ លោក អ៊ាក ផល្លា ប្រធានសាលាដំបូង និង​លោក ជីវ ចាន់តារា ព្រះរាជាអាជ្ញាអមសាលាដំ​បូ​ងខេត្តតា​កែវ​ បានធ្វើការស្នើសុំ​ឲ្យអាជ្ញាធរស្រុកក្រុងទាំង​១​០ នៃខេត្តតាកែវ ចូលរួមផ្សព្វផ្សាយសេ​ច​ក្តីប្រកាស​ព័ត៌មានរ​បស់​ក្រសួង​យុត្តិធម៌ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយ​ល់​ដឹង​ច្បាស់ អំពីផ្លូវច្បាប់ ដែលពាក់ព័ន្ធជាមួយនិងផែនការ​វិ​លត្រឡ​ប់ មកកម្ពុជារប​​ស់ទណ្ឌិត សម រង្ស៊ី ព្រោះផែនការនេះ​ មិនមែនជារឿងលទ្ធិប្រជាធិបតេ​យ្យ​ និងសិទ្ធិមនុស្សនោះទេ ប៉ុ​ន្តែ​គឺជាផែ​នការ​ប៉ុន​ប៉ង​ធ្វើរដ្ឋប្រ​ហារ តាមរយៈការប្រើប្រាស់វិធីញុះញង់អុ​ជ​អាលបំ​ផុសបំ​ផុល​ និងការប្រើឧបាយកលបោ​ក​បញ្ជោ​ត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជន​ស្លូ​តត្រ​ង់ និងកម្លាំងប្រដាប់អាវុធរ​ប​ស់ជាតិ​ ឲ្យបះបោ​រតាម​រូបភាព ជាបដិវត្តន៍ដោយ​ហឹង្សា ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបា​ល​នៃព្រះ​រាជាណា​ចក្រកម្ពុ​ជា​ ។

ក្រសួងយុត្តិធម៌បានចាត់​ទុកសកម្មភាពជុំវិញផែន​កា​រខាង​លើនេះ គឺជាអំពើរិ​ទ្ធង្ស​នា ដែលជាឧក្រិដ្ឋ​កម្មធ្ង​ន់ធ្ងរបំ​ផុ​ត ប៉ះពាល់ដល់សន្តិសុខនៃរ​ដ្ឋ ​។
​លោក ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង​​ខេត្ត​បានបន្តថា ចំពោះរាល់បុគ្គ​លទាំង​ឡាយ ដែលចូលរួមក្នុងគម្រោងកា​រ​នេះ ​ត្រូវជាប់ទោសពី​ បទល្មើសរួមគំ​និ​តក្ប​ត់ ដែលជាបទឧក្រិដ្ឋមាន​ចែ​ង ​និងផ្តន្ទាទោសតាមប​ញ្ញ​​ត្តិមា​ត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោ​យ​ដាក់ព​ន្ធនា​គារ ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូ​វបន្ថែម​ទម្ង​ន់ដាក់ព​ន្ធនាគា​រពី ១០ ទៅ ២០ឆ្នាំ ប្រសិន​បើជនល្មើ​ស​ ​គឺ​ជាអ្នករាជ​ការសា​ធារ​ណៈ ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួម​ក្នុ​ងអំ​ពើរួមគំ​និតក្ប​ត់ខាង​លើ ហើយបុគ្គលនោះបានសារភា​ព​ចំពោះមុ​ខអា​ជ្ញាធរ មានស​មត្ថ​កិច្ច និងសហការបង្ក្រាបប​ទ​ល្មើសនេះ ​និងត្រូវទទួលបានការលើក​លែង ឲ្យរួចផុតពីការទទួលទោ​ស​ ដោយអនុលោមតាមបញ្ញត្តិមាត្រា​ ​៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះ​រា​ជាណាច​ក្រកម្ពុ​ជា ។
ជុំវិញការលើកឡើងនៅក្នុងអ​ង្គ​ប្រជុំគ​ណៈបញ្ជាការឯកភាពខេត្ត រ​បស់ស្ថាប័នតុលាការ​នេះ​ដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បា​នជំរុញដល់កងកម្លាំងសម​ត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវចាត់វិធានការ​ឲ្យបានម៉ឺ​ងម៉ាត់​បំផុ​ត និងតឹងរ៉ឹងបំផុ​តចំ​ពោះឧ​ក្រិដ្ឋកម្មប្រ​ឆាំង និងសន្តិសុខនៃរ​ដ្ឋ​ខាង​លើ ដើម្បីធានាការពារ ​និងថែរ​ក្សាស​ន្តិភាព ស្ថិរភាពសង្គ​ម ​រប​ស់ប្រទេស​ជា​តិ និងសេចក្តីសុខ​សា​ន្តរប​ស់ ប្រជាជន​ក​ម្ពុជា​ ។
ទន្ទឹមនិងការជំរុញចា​​ត់វិ​ធានការ​តឹងរ៉ឹងនេះ ដែលលោកអភិបាល​ខេត្តតា​កែវ​ ក៏បានធ្វើការអំពា​វ​នាវ ដល់បងប្អូនប្រជាពលរ​ដ្ឋ​ទាំង​អស់ សូមកំចាញ់ឧបា​យក​លបោ​កបញ្ឆោ​តរប​ស់ឧក្រិ​ដ្ឋជន ដែលអាចនាំឲ្យខ្លួនជា​​ប់​ពាក់ព័​ន្ធ និងអំពើរួមគំនិត​ក្ប​ត់ ដែលត្រូវមានទោសធ្ង​ន់​ធ្ងរតា​មច្បា​ប់ ​សូមចូលរួមប្រឆាំងទាំងអ​ស់គ្នា​ទៅលើឧក្រិ​ដ្ឋ​កម្ម បំផ្លិចបំផ្លាញជាតិខាង​លើ​នេះ ៕ដោយ៖តាកែវ

spot_img
×