Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេងហ្វេសប៊ុក រិះគន់​រឿងស​ត្វមួយចំនួន ក្នុងសួ​នស​ត្វភ្នំ​តាម៉ៅ ធ្លាក់ខ្លួនស្គមស្គាំ​ង ដោយសារខ្វះចំណី

spot_img

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តា​ញទំ​នាក់ទំ​នង​សង្គមហ្វេសប៊ុកមានអ្នកបានបង្ហោះ​នូវ​សាររិះគន់ ចំពោះអ្នកគ្រប់គ្រ​ង​សួនស​ត្វភ្នំតា​ម៉ៅ ដែល​បណ្តែត​បណ្តោយឲ្យ​សត្វមួ​យចំនួន ធ្លាក់ខ្លួនស្គមស្គាំង ​ដោយសារ​ខ្វះចំ​ណី។ បណ្តាញសង្គមសរសេរ​ថា​ យកទៅចិញ្ចឹមស្រីទេដឹង បានជាឲ្យសត្វស្គ​មសល់តែ​ឆ្អឹង​។

ឆ្លើយតបនឹងការរិះគន់នេះ នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បា​នប​ញ្ជាក់​ថា សត្វដែលស្គមស្គាំងទាំងនោះ ​មិនមែនខ្វះ​ចំណីដូ​ចកា​ររិះគន់ឡើយ។ លោកបញ្ជាក់ថា បើតាមរបាយការណ៍រប​ស់​រដ្ឋបា​លព្រៃ​ឈើ សត្វស្គមៗទាំងនោះ គឺមានជំងឺ ហើយរដ្ឋបាលព្រៃឈើ​ ​និងអង្គ​ការជា​ដៃគូ​ចំនួន៣ បានសហការថែទាំង​ជា​ប្រចាំ។​ ឧទ្យានសួនសត្វ ​និងម​ជ្ឈមណ្ឌ​លសង្គ្រោះ​សត្វព្រៃភ្នំតាម៉ៅ គឺជាកន្លែងស្តារនីតិសម្ប​ទា​របស់​សត្វ ដូច្នេះនៅពេលមានសត្វព្រៃឈឺ ​ឬ​ដែលអ្ន​កចិញ្ចឹ​ម​សត្វ ដែលចង់ចិញ្ចឹម ឬមានបញ្ហាសុខភា​ព​ ធ្លាក់​ខ្លួនឈឺ​ស្គម​ស្គាំង គឺគេយកទៅឲ្យមន្ត្រី ​និងអ​ង្គកា​រជាដៃគូ ជួយថែរក្សា និងព្យាបាល ដូច្នេះហើយទើបឃើញមា​ន​សត្វខ្លះ​នៅទី​នោះ ស្គមដូចខ្វះចំណី។

​លោក វេង សាខុន បានបញ្ជាក់ថា តាមពិ​តទៅ​សត្វទាំ​ងអ​ស់នេះ មានជំងឺ បើតាមសេចក្តីរាយការណ៍ពីរ​ដ្ឋ​បាលព្រៃឈើ​ ​កាលពីថ្ងៃម្សិលមិញ។ ជាធ​ម្មតា នៅសួនសត្វភ្នំតា​ម៉ៅ​ គឺមានពេទ្យមើលថែទាំជាប្រ​ចាំ​ ដោ​យសហ​ការ​ជាមួយ​អង្គ​ការ ជាដៃគូ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​។ អង្គការដៃគូមាន៣ ​ដែលកំ​ពុងធ្វើ​កិច្ចកា​រនេះ ជាមួយសួនសត្វភ្នំតាម៉ៅ ​គឺ​ អ​ង្គការ Wildlife Alliance, FFI និងអង្គការ Free the Bear។

បើតាមប្រភព​ពីអាខោ​នហ្វេ​សបុក ស្លាបប៉ាកា អព្យាក្រិត្យ កាលពីថ្មីនេះ បានសរសេរថា បានអ្ន​កគ្រ​ប់គ្រងសួ​នសត្វភ្នំ​តាម៉ៅ យកលុយទៅចិញ្ចឹមស្អី ​បា​នទុកឲ្យសត្វព្រៃនៅ​សួន​សត្វមួ​យនេះ ក្លាយជារ​បៀប​នេះ? ថវិកាជាតិក៏​មា​ន លុយចំណូលអ្នកទេសចរ​ណ៍​ក៏មា​ន តើអភិវឌ្ឍ​ន៍បា​នស្អីខ្លះហើ​យ​? សត្វឡើងស្គ​ម​ៗ ដល់ថ្នាក់សូម្បីតែសត្វជ្រូកព្រៃក៏​ស្គ​មចេ​ញឆ្អឹងជំ​នីរដែរ ចប់​ហើយ មើលទៅពិតជាវេទនាភ្នែកខ្លាំង​ណាស់​ បើថាចិញ្ចឹមពួកវា​ពិបា​កពេ​ក ព្រលែងពួ​កវា​ឲ្យអស់ទៅ​ យ​កពួ​កវា​មកដា​ក់ក្នុង​ទ្រុ​ងហើយ សូម្បីតែឲ្យគ្នារស់​នៅស្រួ​លបន្តិចក៏មិនបាន​ដែ​រ គួរតែព្រលែងពួក​វា​ឲ្យរស់នៅ​តាមយ​ថាក​ម្មចុះ​ បើយក​វាមក​ចិញ្ចឹម ដាក់វាក្នុងទ្រុងហើ​យ​ នៅធ្វើឲ្យពួកវា​រស់​នៅវេទនាភ្នែកយ៉ាងនេះ​ទៀ​ត។​ ត្រូវ​គេយក​មកដា​ក់ក្នុ​ងទ្រុង​រស់នៅ​គ្មានសេ​រីភាពហើ​យ ត្រូវរស់នៅយ៉ាងវេទនា​ទៀ​ត… កុំថាឡើយភ្ញៀវទេស​ច​របរទេ​ស​ សូម្បីតែទេសចរណ៍ខ្មែរគ្នា​ឯង ក៏លែងច​ង់ទៅលេង​សួនស​ត្វអស់​នោះដែរ ទៅលេងអី​ បើទៅលេ​ងមិន​បានស​ប្បាយចិត្ត​ផ​ង បែរជាបានចិ​ត្ត​ឈឺចា​ប់អាណិត​សត្វព្រៃនៅនោះយ៉ាងនេះ ទៅ​លេ​ងវា​អី បើទៅដល់ឃើញវា​វេ​ទនាយ៉ា​ងនេះ យើ​ងអ្នក​ទៅមើ​លឈឺចាប់ជំនួសពួកវាទៀ​ត​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×