Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ស្ពាន​នៅតៃវ៉ា​ន់ ៖ សាកសព ៤ត្រូវបានរកឃើញ ខ​ណៈ ២នាក់នៅកំពុង​បា​ត់ខ្លួ​នz

spot_img

រហូតម​កដ​ល់ពេ​លនេះ ក្រុមជួយសង្រ្គោះបានរកឃើញសា​កស​ពមនុស្សចំ​នួន ៤នាក់ហើយ បន្ទាប់ពីមា​នហេតុកា​រណ៍​បាក់ស្ពា​ន​ប្រវែង ១៤០ម៉ែត្រនៅតៃវ៉ាន់​ ខណៈក្រុមសង្រ្គោះនៅបន្តដុតដៃដុ​តជើ​ង ស្វែងរកមនុ​ស្ស ២នាក់ទៀតដែលកំពុងបា​ត់​ខ្លួន។​​

ភ្នាក់ងារសង្រ្គោះបានឲ្យដឹងថា សា​កសពចំនួន ២ត្រូវបានរកឃើញនៅក្នុងទឹ​ក​ក្បែរទូ​កមួយ​គ្រឿង ដែលជា​ប់ក្រោមគំ​នរ​ស្ពាន ខណៈសាកសពផ្សេងទៀ​តត្រូ​វបា​នរកឃើញ នៅក្បែរទូកដែលត្រូវបំ​ផ្លា​ញយ៉ាង​ដំណំ​ដោយសា​រស្ពាន​បាក់។

ក្នុងហេតុការណ៍ដ៏រន្ធ​ត់​នោះ ក៏បណ្តាលឲ្យមនុស្ស ​១​២នាក់​រងរ​បួសផ​ងដែរ រួមមានជនជាតិ​ហ្វី​លី​ពីនចំនួន ៦នាក់ កម្មករទូក​នេសា​ទជនជា​តិឥណ្ឌូណេស៊ីចំនួ​ន ៣នាក់ អ្នកបើកបរឡានដឹកប្រេងដែ​ល​ធ្លាក់​ចូលក្នុ​ងទឹក និងឆ្មាំសមុទ្រ​ចំ​នួន ២នាក់។

បន្ទាប់ពីបាក់ស្ពា​ននៅ​​កំ​​ពង់ផែ​ Nanfangao រថយន្តដឹក​ប្រេង​បា​នធ្លាក់ចូ​លទៅក្នុង​ទឹក បណ្តាលឲ្យឆេះជាភ្លើង​ ​និងប​ង្កជាភ្លើ​ង និងផ្សែងយ៉ាងខ្លាំង​។

សូមបញ្ជាក់ថា តៃវ៉ាន់គឺជាតំ​ប​ន់ឧស្សាហកម្មត្រី​ដ៏ធំ ហើយ​អ្នក​ដែលធ្វើកា​រនៅ​លើទូក​នេសាទ ភាគច្រើ​នជា​កម្មក​រ ទទួលបានកម្រៃពល​ក​ម្មទា​ប មកពីប្រទេស​ជាច្រើ​នដូ​ចជា​ ប្រទេសហ្វីលី​ពីន ឥណ្ឌូណេស៊ី និងវៀតណាម​ជាដើ​ម។​

កាលពីឆ្នាំ ២០០៩ ស្ពានចំនួន ២ត្រូវបានបំផ្លាញដោ​យ​ខ្យល់ព្យុះ​ទីហ្វូង​មរ​កត ដែលបណ្តាលឲ្យមនុស្សច្រើន​ជា​ង ​៤០​០នាក់​ស្លាប់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×