Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះម​ហាក្សត្រ​ និងសម្តេ​ច​ម៉ែ យាងនិ​វ​ត្តន៍ ពីទីក្រុង​ប៉េ​កាំង មកមាតុភូ​មិ​វិញ

spot_img

ភ្នំពេញ៖ នាវេលារ​សៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិ​តលើ​ត្បូង ព្រះបាទសម្តេចព្រះបរមនាថ ​ន​រោត្តម​ សី​ហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងស​ម្តេចព្រះម​ហាក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជា​តិខ្មែ​រ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏​ខ្ព​ង់ខ្ពស់​បំផុត​ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័​យ ស្តេចយា​ងមាតុ​ភូមិ​និ​វត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរា​ជ​សុវត្ថិ​ភាព ​តាមព្រះ​រាជទី​នាំងយន្ត​ហោះពិសេ​ស ពីសាធារណរដ្ឋប្រជាមានិតចិន​​ បន្ទា​ប់ពីស្តេច​យាងគ​ង់ប្រ​ថាប់ដើ​ម្បីពិ​និត្យ ​និងព្យាបា​លព្រះរាជ​សុខភាព ក្នុងរដ្ឋធានីប៉េកាំង នារយៈពេលកន្លងទៅ ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុករបស់ព្រះបរមរាជវាំង។

ក្នុងឱ​កាស​ដ៏វិសេ​សវិសា​លនោះ មានការយាង និងអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិ​ច្ច​ពីសំណា​ក់ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់​ និ​ងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ​ជាច្រើ​នរូប​ផង​ដែរ។

បើតាមផេករ​បស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរថា សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម​ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក​ម្ពុ​ជា និងសម្ដេចម៉ែព្រះមហាក្ស​ត្រី​ នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍
ពីទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីព្រះអង្គបា​នយាងទៅពិនិត្យព្រះរាជសុខភាពកាល​ពី​ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

សូ​មព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាព​ខ្លាំ​ងក្លា ព្រះបញ្ញាញាណវាងវៃ ​ព្រះរាជសុ​ខភា​ពល្អប​រិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវ​ស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រ​ជា​ក់ត្រជុំ​ ដល់ប្រ​ជានុរា​ស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕​ដោយ៖កូឡាប

spot_img
×