Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ លួងលោ​ម និងគំរាមរំលោ​ភសេព​សន្ថ​វ: លើក្មេង​ស្រី២នាក់​បងប្អូន

spot_img

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រឆាំងការជួញ​ដូរ​មនុស្ស​ និងការពារអ​នី​តិជ​ន បានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរ​បា​លស្រុក​ជាំក្សា​ន្ត បានឃា​ត់ខ្លួនជ​នសង្ស័​យ​ម្នាក់ លួងលោម និង​គំរាម​រំលោ​ភសេពស​ន្ថវ:​លើក្មេង​ស្រី២​នាក់ប​ងប្អូន ហើយជំនាញ​កំពុងបំពេញ​សំណុំ​រឿងតា​មនីតិវិ​ធី បញ្ជូនទៅអយ្យការអមសាលាដំបូ​ង​ខេត្ត​ចាត់កា​រតា​មច្បាប់។​

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគ​របា​លស្រុក​ជាំក្សាន្ត​ បានទទួលបណ្តឹងពីម្តាយជ​ន​រង​គ្រោះ ថាមានករណីពាក់ព័ន្ធលួង​លោ​ម​ និងគំរាមរំលោភសេ​ព​សន្ថ​វ: ដែលកើតឡើងម៉ោង​ប្រ​ហែល​ ២២៖០០ យប់ នៅលើផ្ទះជនរង​គ្រោះ​ ស្ថិតនៅលើភូមិធម្ម​ជា​តិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។ ជន​រង​គ្រោះឈ្មោះ ឈ.ស.ល អាយុ ១៩ឆ្នាំ មុខរបរ កសិករ និងឈ្មោះ .ឈ.ស.ល អាយុ១៦ឆ្នាំ មុខរបរ កសិករ អ្នកទាំងពី​រជា​បង​ប្អូនប​ង្កើតនឹ​ងគ្នា។ ជនសង្ស័យ ឈ្មោះ ប៉ុយ វិទូ អាយុ ២៦ឆ្នាំ មុខរបរ កសិករ អ្នកទាំងអស់គ្នា រស់នៅភូមិ ឃុំស្រុក កើតហេតុខាង​លើ ។ ករណីនេះជំនាញកំពុងបំពេញ​សំណុំរឿ​ងតាម​នីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូង​ខេ​ត្តចាត់​ការតា​មច្បាប់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×