Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័​​យម្នា​ក់ ខឹងមន្រ្តីយោធាម្នា​ក់ ​គំរាមបា​ញ់ស​ម្លាប់ ក៏ពួ​នស្ទា​ក់ កាប់ស្លា​ប់នៅ​​នឹ​ង​ក​ន្លែង

spot_img

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកអូរ​ជ្រៅ​ បានចាប់ឃាត់ខ្លួនជនស​ង្ស័​យម្នាក់ ពីបទ​អំពើឃា​តក​ម្មគិតទុក​មុន កាប់ស​ម្លាប់​​ម​ន្ត្រីយោធាម្នាក់ ស្លាប់នៅ​នឹង​កន្លែង វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តប​ន្ទាយ​មានជ័​យ។

បើតា​មការឲ្យដឹង​ពីលោក​វរសេ​នីយ៍ទោ សែស វិបុល អធិការនគរបាលស្រុល​អូ​រជ្រៅបា​នបា្រ​ប់ថា ជនស​ង្ស័យ​ដែលក​ម្លាំង​នគរបាល ឃាត់ខ្លួន មានឈ្មោះ ភាព សុភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកើតហេតុ។ ចំណែ​កជន​រងគ្រោះ​ឈ្មោះ កែវ ពេជ្ររស្មី ភេទប្រុស អាយុ២៩ឆ្នាំ នៅអង្គភាពកងអនុសេ​នាតូច​ល្បាតទី​២ វរ​សេនាតូ​ចការពា​រព្រំដែន​លេខ​៥០៣ មានឋានៈជាមេបញ្ជាការរងកង​អនុ​សេនា​តូចល្បា​តទី២ ឋានន្តរស័ក្តិព្រិន្ទ​បា​លឯក​។

លោកអធិការបានប្រាប់ទៀត​ថា​ ៖ មុនពេលកើតហេតុ ជ​ន​សង្ស័យខឹ​ងនឹងជ​នរង​គ្រោះ គំរាមរក​បាញ់ក្បា​លដែល​មានជម្លោះ​កន្ល​ងមក លុះថ្ងៃកើតហេតុ​ ​ជនរងគ្រោះបានជិះម៉ូតូតាម​ផ្លូ​វសាធា​រណៈ ​ស្របពេ​លនោះ ជនសង្ស័យឃើញក៏ទាញយ​ក​កាំបិត​ខ្វែវ កាប់ទៅ​ជនរ​ងគ្រោះ ត្រូវជាច្រើនកាំបិតចំក្បាល​ ​និង​ក បណ្តាលឲ្យស្លា​ប់​ភ្លាម ក្នុងថ្លុកឈាមនៅកន្លែងកើ​ត​ហេតុតែម្ដ​ង។

ក្រោយពីមា​នសេ​ចក្ដីរា​យការណ៍ លោកក៏បានចាត់តាំង​កម្លាំ​ងន​គរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរ​បី​ជាន់ ​និងកម្លាំងជំនាញអ​ធិកា​រស្រុក បានចុះទៅដល់កន្លែងកើ​ត​ហេតុ​ និងធ្វើការចាប់ជ​ន​សង្ស័យ ​បញ្ជូនមកអធិ​កា​រស្រុក​អូរជ្រៅ​ ដើម្បីសួរនាំ ​និង​កសាង​សំណុំ​រឿងបញ្ជូនទៅស្នងការដ្ឋានខេ​ត្ត​បន្ទាយ​មានជ័យ ចាត់កា​រតាម​ផ្លូវ​ច្បាប់៕ដោយ៖កូឡាប

spot_img
×