ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នចៅហ្វាយនាយស្តីបន្ទោសឬបង្កបញ្ហាអ្វីមួយនាំពិបាកដល់ថ្ងៃក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះងាយជួបរឿងចម្រូងចម្រាសណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិច ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ចតែយ៉ាងណាបញ្ហាយាយីនោះក៏មានចំពោះមុខច្រើនផង។ការរស់នៅស្ត្រីមេផ្ទះចូរប្រយ័ត្នកូនចៅតូចៗឬមនុស្សចាស់ធ្លាក់ខ្លួនឈឺដោយប្រការណាមួយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។
រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនគួរសមហើយក៏ងាយថយក្រោយណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ការធ្វើដំណើរឆ្ងាយជិតជួបភាពរកាំចិត្តនិងបញ្ហាចូលយាយីច្រើនគប្បីមានការប្រយ័ត្នប្រយែង។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងការងារឬធ្វើអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចប្រកបការងារមានលក្ខណៈពេញដៃពេញជើង ហើយពិសេសបើធ្វើការងាររាជការឬក្រុមហ៊ុនឯកជនចៅហ្វាយនាយមានការមើលឃើញច្រើនទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខហើយបើចង់ផ្លាស់ប្តូរមុខរបរថ្មីក៏ជាពេលវេលាល្អប្រពៃណាស់ ។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីចេះអត់ឱ្យឱ្យគ្នានិងមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកគួររក្សាភាពនឹងធឹងហើយមិនត្រូវយកភាពច្រណែនឈ្នានីសឬសេចក្តីលោភលន់ដាក់ខ្លួនឡើយបើពុំនោះទេភាពរការកូសពិតជាកើតមានទៀតហើយ។ចំពោះស្ត្រីមេផ្ទះលោកអ្នកត្រូវយកចិត្តទុកដាក់លើមនោសញ្ចេតនារវាងប្តីប្រពន្ធហើយមិនត្រូវយកភាពចាញ់ឈ្នះដាក់ខ្លួនទើបប្រសើរបំផុត។សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរវិញជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការយល់ខុសក្នុងរឿងអ្វីមួយក្លាយជារឿងជម្លោះវិវាទ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះប្រកបការងារអ្វីតែងមានភាពភ្លឺថ្លានិងទទួល ជោគជ័យមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភដែលធ្លាប់តែបោលហួសឬហោះរំលងលោកអ្នកបើមានការខិតខំអាចឈោងចាប់បានវិញផងពិសេសអ្នកជួញឆ្ងាយតែម្តង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ការប្រកបការងារឃើញថាជឿនលឿនទៅមុខនិងតែងផ្តល់ផលល្អត្រឡប់មកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។ចូរលោកអ្នកធ្វើបុណ្យដាក់ទានដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
រីឯមនោសញ្ចេតនាបញ្ហាគូស្នេហ៍កំលោះក្រមុំមានការផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ ឈានចូលខែថ្មីនេះឃើញថាដូងរាសីមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយជួបបញ្ហាប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនបន្តិចជាពិសេសឱ្យប្រយ័ត្នអ្នកមានមុខរបរដូចគ្នាបង្កជាជម្លោះណាមួយកើតឡើង។
រីឯមនោញ្ចេតនាបញ្ហាគូស្នេហាប្រុសស្រីមានការប្រឆាំងគ្នាហើយឱ្យប្រយ័ត្នជម្លោះវិវាទឈានដល់ការមិនមាត់ករកគ្នា៕
ឆ្នាំវក
រាសីល្អជាមធ្យម។ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះជួបរឿងប្រទាំងប្រទើសច្រើន ហើយទោះប្រកបការងារអ្វីតែងពុំសូវហុចផ្លែផ្កាជាដុំកំភួនឡើយគឹតែងខកបំណងច្រើនជាង។ការរស់នៅផ្ទះសម្បែងចូរប្រយ័ត្នការមាត់ប៉ប៉ាច់ច្រើននាំកើតជម្លោះវិវាទនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនមានរឿងរាវប្រទាំងប្រទើសនិងក្រុមមនុស្សចាប់កំហុសច្រើន។
រីឯមនោសញ្ចេតនាបញ្ហាគូស្នេហ៍កំលោះក្រមុំមានការលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់៕
ឆ្នាំរកា
រាសីស្រុតចុះ។ ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងមិនសូវសម្រេចដូចគាប់បំណងប៉ុន្មានទេគឺតែងខកបំណងច្រើនជាង។សម្រាប់បុរសគប្បីមានការប្រយ័ត្នប្រយែងជាងស្ត្រីបន្តិចពីព្រោះថាផលអាក្រក់នោះងាយកើតមានផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទោះធ្វើអ្វីក៏ដោយមិនត្រូវរឹងចចេសមិនស្តាប់គេឯងនោះទេបើពុំនោះអាចនឹងធ្លាក់ទឹកនៅពេលណាមួយជាក់ជាពុំខាន។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលបំពេញការងារទើបប្រសើរបំផុត៕
ឆ្នាំចរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការបំពេញការងារមានការជឿនលឿនទៅមុខនិងធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។លោកអ្នកត្រូវមានអាកប្បកិរិយាមារយាទរម្យទមចេះទទួលរាក់ទាក់ ហើយត្រូវចាំទុកថាកាលបើពើងទ្រូងខ្លាំងពេកនាំឱ្យចាញ់អាត្មាខ្លួនឯងទៅវិញទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញតូចធំមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងហុចភោគផលមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ផ្លាស់ប្តូរឬចុះប្រកបកការងារអ្វីតែងឆ្លើយតបជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកបើចង់ធ្វើជំនួញទីជិតឆ្ងាយផលកម្រៃមានការធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានការចម្រើនលូតលាស់ទៅមុខដែរ។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕