Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ជាង ៦​គីឡូម៉ែត្រ ត្រូវបាន​ជួស​ជុស និង​កែលម្អរ​រួចរាល់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​

spot_img

​ខេត្តស្វាយរៀង​ ៖ ​ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ អភិបាលស្រុក​ស្វាយជ្រុំ ដឹកនាំ​ដោយ​លោក ហែម សារិទ្ធ រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ ចាប់ពី​ឃុំ​កំពង់ចំឡង ដល់​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​បាន​ចុះ​ដឹកនាំ​ក្រុម​ការងារជួសជុល​ផ្លូវ ដោយ​ក្រាល​ខ្សាច់​ភ្នំ​ជាង ៦​គីឡូម៉ែត្រ ដោយ​ជួសជុល​រួចរាល់ ១០០​ភាគរយ​ដូច​ការគ្រោងទុក​។​

​លោក ហែម សារិទ្ធ អភិបាលស្រុក​ស្វាយជ្រំ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័័័័​ត៍​មាននៅ​រសៀល​ថ្ងៃទី​២ ខែតុលា ​ឆ្នាំ​២០១៩​នេះ​ថា ដោយមាន​ការណែនាំ និង​ចិត្ត​ទុកដាក់​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​៦​គីឡូម៉ែត្រ ត្រូវបាន​ជួលជុល​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ស្របតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​វេទិកាសាធារណៈ និង​យោងតាម​អនុសាសន៍​ណែនាំ​របស់ អភិបាលខេត្ត​ស្វាយរៀង ក្នុងឱកាស​ដែល​អញ្ជើញ​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ចុះជួយ​ស្ទួ​ង​ស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្គ​សាលា ឃុំ​ចំបក់ ហើយ​បាន​ចាត់​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ចុះ​សិក្សា និង​ធ្វើការ​ជួសជុល​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​១​ខ្សែ​ប្រវែង​៦,០០០​ម៉ែត្រ ដែល​កំពុង​រង​ការខូចខាត​ខ្លាំង​ចាប់ពី​ឃុំ​កំពង់ចំឡង ដល់​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​។​

​លោក​បាន​បន្តថា ទិសដៅ​នៅពេល​ខាងមុខ ក្នុងនាម​លោក​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​ខិតខំ​ពង្រឹង​ការងារ​សន្តិសុខ សាធារណៈ​នៅ​មូលដ្ឋាន ឱ្យបាន​ល្អប្រសើរ និង​ជំរុញ​ការអភិវឌ្ឍ​ជាមួយ​គ្រប់​ដៃគូរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​រីកចម្រើន​លើ​គ្រប់​វិស័យ និង​បន្ត​ដោះស្រាយ​នូវ​សំណូមពរ និង​កង្វល់​នានា​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ​នៅ​មូលដ្ឋាន​ឱ្យមាន​តម្លាភាព និង​គណនេយ្យភាព​ល្អប្រសើ​រ ផងដែរ​៕ ​ដោយ ៖ វ៉ៃ​កូ​

spot_img
×