Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង នៅ​សង្កាត់​ស្វាយរៀង ទទួលបាន​អំណោយ​មនុស្សធម៌​

spot_img

​ខេត្តស្វាយរៀង​៖ លោក​វរសេនីយ៍ឯក ស៊ុ សារ៉ាន ជា​មន្ត្រី​យោធា​ម្នាក់ និង​លោកស្រី ហុង លីដា ព្រមទាំង​អាជ្ញាធរ​ក្រុង ចៅសង្កាត់​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​អំណោយ​សប្បុរសធម៌ ជូន​ដល់​គ្រួសារ​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៤០​គ្រួសារ​។​

​គ្រួសារ​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង ស្ថិតនៅ​ភូមិ​រោងបន្លែ និង​ភូមិ​វាល​យន្ត ស្ថិតក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​លោក គង់ សារូ ចៅសង្កាត់​ស្វាយរៀង បាន​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ដែល​បាន​ចែករំលែក​ទុក្ខលំបាក ដល់​គ្រួសារ​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង​នៅ​មូលដ្ឋាន​របស់លោក​។​

​លោក​គូសបញ្ជាក់ថា ទឹក​ជំនាន់​ទឹកភ្លៀង​នៅពេលនេះ មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ក្នុងនោះ​អាជ្ញាធរ​បាន​ខិតខំ​រក​ទីកន្លែង ដែលមាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​អំណោយ​កាកបាទក្រហម សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ នាពេលខាងមុខ​ផងដែរ​។​

​សូមបញ្ជាក់ថា អំណោយ​សប្បុរសជន ដែល​នាំទៅ​ចែកជូន​គ្រួសារ​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង ទាំង​៤០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ បរិភោគ​មួយចំនួន និង​ថវិកា​២​ម៉ឺន​រៀល​៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×